កម្មវិធីជួបប្រាស្រ័យសិល្បៈ៖ តារាឯករាជ្យ

(VOVWORLD) -  កម្មវិធីជួបប្រាស្រ័យសិល្បៈ៖ តារាឯករាជ្យឆ្នាំ ២០១៩ បានប្រព្រឹត្តទៅ នាយប់ថ្ងៃទី ២៨ ខែសីហា នៅ រោងមហោស្រពហាណូយ។
កម្មវិធីជួបប្រាស្រ័យសិល្បៈ៖ តារាឯករាជ្យ - ảnh 1ទិដ្ឋភាពនៃកម្មវិធីជួបប្រាស្រ័យសិល្បៈ៖ តារាឯករាជ្យ 

តារាឯករាជ្យ គឺជាកម្មវិធីសិល្បៈមួយ ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងឱកាសអបអរសាទរទិវាបដិវត្តខែសីហានិងបុណ្យជាតិថ្ងៃទី ២ កញ្ញា។ នេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យ ដែលបំផុសមោទនភាព អំពីមាតុភូមិ ប្រជាជននិងលោកប្រធានហូជីមិញ។ ម្យ៉ាងវិញទៀត តាមរយៈកម្មវិធីនេះ បានរួមចំណែកលើកកម្ពស់នូវគុណតម្លៃអមតៈដែលបានកសាងនិងថែរក្សាតាមរយៈប្រវត្តិសាស្ត្រជាតិព្រមទាំងបញ្ជាក់ អះអាងនូវជំហររបស់វៀតណាមឯករាជ្យ ម្ចាស់ការ និងតែងតែនឹកពីគុណបំណាចរបស់បុព្វបុរសដែលបានពលីកម្មដើម្បីមាតុប្រទេស។

នៅក្នុងកម្មវិធីនេះ បដិវត្តជើងចាស់ អ្នកជំនួញ និងនិស្សិតឆ្នើមដែលធ្លាប់ទទួលបាន មេដាយមាសក្នុងការប្រឡងអន្តរជាតិនានា បានចែករំលែកនូវមោទនភាពស្រឡាញ់មាតុភូមិ ប្រទេសជាតិនិងការគោរពចំពោះលោកប្រធានហូជីមិញជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ