កម្មវិធីផ្សាយទូរទស្សន៍ផ្ទាល់៖បណ្ដាខែឆ្នាំដែលមិនអាចបំភ្លេចបាន

កម្មវិធីផ្សាយទូរទស្សន៍ផ្ទាល់៖បណ្ដាខែឆ្នាំដែលមិនអាចបំភ្លេចបាន - ảnh 1
កម្មវិធីបណ្ដាខែឆ្នាំដែលមិនអាចបំភ្លេចបាន(sggp.org.vn)

          (VOV)_ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទិវាជ័យជំនះ Dien Bien Phu
 (ថ្ងៃទី ៧​ឧសភា) និងលើកទី៣៩នៃទិវារំដោះភាគ​ខាងត្បូង​វៀត​ណាម ​ឯកភាព​ប្រទេសជាតិ(ថ្ងៃទី ៣០ មេសា) គណៈកម្មាធិការចាត់តាំងពិធី​បុណ្យធំៗទីក្រុងហូជី
មិញ​បានរៀបចំការផ្សាយទូរទស្សន៍ផ្ទាល់ ដោយប្រធាន​បទ៖ បណ្ដាខែឆ្នាំដែល​មិនអាចបំភ្លេចបាន នៅទីក្រុងហូជីមិញ និងខេត្ត Dien Bien នាថ្ងៃទី ២៧ មេសា។ នៅកន្លែងចំនួន២នេះ បណ្ដាកស្សិល​សាក្សី​ប្រវត្តិ​សាស្ត្រ​ និងរូបថត ឯកសារនានា
 បាន​បង្ហាញឡើងវិញនូវរូបភាពជ័យជំនះប្រវត្តិ​សាស្ត្រ Dien Bien Phu ដ៏ល្បីល្បាញ់។
 បង Le Ngoc Quy លេខា​ធិ​កា​​សម្ព័ន្ធយុវជនក្រុមហ៊ុនសេវាកម្ម​ផលប្រយោជន៍​សាធារណះនៃកងកម្លាំង​យុវជនស្ម័គ្រចិត្តឈានទៅមុខ ទីក្រុងហូជីមិញ បាន
អោយដឹងថា៖

          “ ខ្ញុំមោទនភាពយ៉ាងខ្លាំង ពេលដែលបានទស្សនាបណ្ដាខ្សែរភាពយន្ត​ រូប​
ភាព​ និងជួបប្រាស្រ័យបណ្ដាកស្សិ​លសាក្សីរស់ក្នុងការតស៊ូប្រឆាំងនោះ។ ​​បណ្ដាការ​ខំប្រឹងប្រែងរបស់ជំនាន់ជីដូនជីតានោះ នឹងជាកម្លាំងចលករសំរាប់ជំនាន់វ័យក្មេង
 នាសព្វថ្ងៃ រួមដៃ កសាងប្រទេសជាតិកាន់តែសម្បូររុងរឿង ពីមួយថ្ងៃទៅមួយថ្ងៃ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ