កម្មវិធីពិសេស “Best of ASEAN” នៅកូរ៉េខាងត្បូង


កម្មវិធីពិសេស “Best of ASEAN” នៅកូរ៉េខាងត្បូង  - ảnh 1
កម្មវិធីពិសេស “Best of ASEAN” នៅកូរ៉េខាងត្បូង (Image: aseankoreacenter.org)

(VOVworld) – នាថ្ងៃទី ២៧ វិច្ឆិកា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូងបានបំផុស
កម្មវិធី ពិសេស “Best of ASEAN” ទីក្រុង Seoul ក្នុងឱកាសរំលឹកខួបសន្និសីទកំពូល អាស៊ាន-កូរ៉េខាងត្បូងដែលនឹងត្រូវបានរៀបចំឡើងនៅទីក្រុង Busan កូរ៉េខាងត្បូង
ចាប់ ពីថ្ងៃទី ១១ ដល់ទី ១២ ធ្នូ ខាងមុខ។ អគ្គលខាធិការមជ្ឈមណ្ឌលអាស៊ាន-
កូរ៉េខាងត្បូង លោក Chung Hae-moon បានឲ្យដឹងថា៖ នេះគឺជាសកម្មភាពដែល
មានខ្លឹមសារសម្បូរ បែប រួមមាន៖ មហាស្រពខ្សែភាពយន្តអាស៊ាន ការឧទ្ទេស
នាមគ្រឿងអលង្ការរបស់ អាស៊ាន ការតាំងពិពណ៌ដោយប្រធានបទ “អាស៊ានក្នុង
ដំណាក់កាលនានា” និងវេទិការ យុវជនអាស៊ាន-កូរ៉េខាងត្បូង ។ល។ គោលដៅ
នៃសកម្មភាពនេះគឺសំដៅជួយ ប្រជាជនកូរ៉េខាងត្បូងយល់បន្ថែមអំពីតំបន់និង
ប្រជាជនអាស៊ាន។ ជាពិសេសគឺ ក្នុងកាលៈទេសៈអាស៊ានកំពុងអនុវត្តគោលដៅ
កសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥។​ ភាគីទាំង ២ បានឯកភាពនៃទំនាក់ទំនង
ឡើងដៃគូយុទ្ធសាស្ត្រនៅសន្និសីទ កំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី ១៣ នាឆ្នាំ
២០១០ នៅទីក្រុងហាណូយ (វៀតណាម) និងសន្យានាំតំលៃប្រាក់ពាណិជ្ជកម្មទ្វា
ភាគីឡើង ១៥០ ពាន់លានដុល្លា អាមេរិក នាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ