កម្មវិធីសិល្បៈខួបលើកទី៩ទិវាតូរ្យតន្ត្រីវៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី៣ ខែកញ្ញា កម្មវិធីសិល្បៈខួបលើកទី៩ទិវាតូរ្យតន្ត្រីវៀតណាម ដោយសមាគមន៍តន្ត្រីករវៀតណាមរៀបចំឡើង បានប្រព្រឹត្តទៅនៅវិទ្យាស្ថាន តូរ្យតន្ត្រីជាតិវៀតណាម។ ក្នុងកម្មវិធីនេះ ទស្សនិកជនបានកំសាន្តស្នាដៃ ឆ្នើមៗរបស់តន្ត្រីករតន្ត្រីការិនីល្បីឈ្មោះនានានៅវៀតណាមដូចជា Nguyen Dinh Thi Huy Du Van Cao។ល។
នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៦០ លោកប្រធានហូជីមិញបានអញ្ជើញធ្វើជាអ្នក បញ្ជាវង់តន្ត្រីចម្រុះនិងមហាជនច្រៀងបទចម្រៀងខួបលើកទី១៥ទិវាបង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមនិងអបអរសាទរមហាសន្និបាតបក្សលើកទី៣នៅសួនឧទ្យាន Bach Thao រដ្ឋធានីហាណូយ។ ចាប់ពីឆ្នាំ២០១០មក ថ្ងៃទី៣ ខែកញ្ញា ត្រូវបានជ្រើសរើសធ្វើជា ទិវាតូរ្យតន្ត្រីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ