កម្មវិធីសិល្បៈស្វាគមន៍ឆ្នាំថ្មីសកល ២០២១

(VOVWORLD) - “ និទាឃរដូវជាទីស្រឡាញ់ - ស្វាគមន៍ឆ្នាំថ្មីសកល ២០២១” គឺជាប្រធានបទនៃកម្មវិធីសិល្បៈដែលរៀបចំឡើងដោយមន្ទីរវប្បធម៌និងកីឡាទីក្រុង Da Nang នាយប់ថ្ងៃទី ២៧ ខែធ្នូ។
កម្មវិធីសិល្បៈស្វាគមន៍ឆ្នាំថ្មីសកល ២០២១ - ảnh 1ការសំដែងសិល្បៈបែបប្រជាប្រិយប្រពៃណីក្នុងកម្មវិធីនេះ (រូបថត៖ VNA)

នេះជាកម្មវិធីមួយដែលគួបផ្សំសិល្បៈជាច្រើនប្រភេទ ចាប់ពីសិល្បៈសម័យប្រជាប្រិយប្រពៃណី រហូតដល់សិល្បៈសម័យទំនើបដូចជា៖ ច្រៀងបទចំរៀង Choi ចំរៀងប្រជាប្រិយ ការសម្តែងកំប្លែង រហូតដល់ការច្រៀងរបាំបែបទំនើបរបស់សិល្បករទីក្រុង Da Nang និងទីក្រុងហូជីមិញ។

លោក Huynh Van Hung ប្រធានមន្ទីរវប្បធម៌និងកីឡាទីក្រុង Da Nang បានមានប្រសាសន៍ថា៖

«កម្មវិធីនិទាឃរដូវជាទីស្រឡាញ់ គឺជាកម្មវិធីសិល្បៈប្រចាំឆ្នាំរបស់មន្ទីរវប្បធម៌និងកីឡាទីក្រុង Da Nang សហការជាមួយដៃគូនានា។ កម្មវិធីនេះមិនត្រឹមតែបំពេញតាមតំរូវការនៃការទស្សនាសិល្បៈរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កប់អត្ថន័យខាងសង្គមទៀតផង ពោលគឺបង្កើតមូលនិធិមួយដើម្បីជួយឧបត្ថម្ភសម្រាប់សិស្សក្រីក្រនៅខ័ណ្ឌ Thanh Khe »៕

ប្រតិកម្មទៅវិញ

ផ្សេងៗ