កុមាររាប់លាននាក់រងផលប៉ះពាល់ដោយព្យុះស៊ីក្លូន Mocha ក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស

(VOVWORLD) - ព្យុះស៊ីក្លូន Mocha បានបោកបក់កាត់ប្រទេសមីយ៉ាន់ម៉ា និងភាគអាគ្នេយ៍បង់ក្លាដែសកាលពីដើមសប្តាហ៍នេះ ដោយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតកុមារ និងគ្រួសាររាប់លាននាក់នៅក្នុងប្រទេសទាំងពីរនេះ។
កុមាររាប់លាននាក់រងផលប៉ះពាល់ដោយព្យុះស៊ីក្លូន Mocha ក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស - ảnh 1កុមារបានបាត់បង់ផ្ទះសម្បែងដោយសារព្យុះទីហ្វុង Mocha នៅក្នុងក្រុង Sittwe រដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

នៅក្នុងរបាយការណ៍ចេញផ្សាយនាថ្ងៃទី ១៦ ឧសភា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា ព្យុះទីហ្វុង Mocha បានបំផ្លាញផ្ទះរាប់ពាន់ខ្នង បរិក្ខារពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស។ ទោះបីជាព្យុះបានកន្លងផុតទៅក៏ដោយ ក៏នៅតែមានហានិភ័យកើតមានឡើង ដូចជាការរីករាលដាលជំងឺឆ្លងតាមទឹកក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បានឲ្យដឹង រងគ្រោះខ្លាំងជាងគេគឺ ជនភៀសខ្លួនដែលរស់នៅក្នុងជំរុំជនភៀសខ្លួនចង្អៀត និងជនភៀសខ្លួនទៅកាន់តំបន់ពិបាកទៅដល់។ បច្ចុប្បន្ន អង្គការ UNICEF កំពុងធ្វើការជាមួយដៃគូក្នុងស្រុក ដើម្បីសម្របសម្រួល និងផ្តល់ជំនួយក្នុងប្រទេសចំនួនពីរ រួមមានៈ ទឹកស្អាត ផលិតផលអនាម័យ ផលិតផលសុខភាព អាហារូបត្ថម្ភ ការអប់រំ និងរបស់របរផ្សេងៗទៀត  អនុវត្តវិធានការការពារកុមារ ដើម្បីពន្លឿនការសង្គ្រោះប្រជាពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ