កម្លាំងកងទ័ពបានបញ្ចប់ “យុទ្ធនាការក្វាងទ្រុង” នៅខេត្ត ដាក់ឡាក់

(VOVWORLD) - បន្ទាប់ពីប្រតិបត្តិការរយៈពេលជាង ៤០ ថ្ងៃ កម្លាំងកងទ័ពបានបំពេញភារកិច្ចជួយប្រជាជនសាងសង់ផ្ទះចំនួន ៣៣១ ខ្នងនៅក្នុង “យុទ្ធនាការ ក្វាងទ្រុង” ដែលបានអនុវត្តនៅខេត្តដាក់ឡាក់។
កម្លាំងកងទ័ពបានបញ្ចប់ “យុទ្ធនាការក្វាងទ្រុង” នៅខេត្ត ដាក់ឡាក់ - ảnh 1យុទ្ធជននៃកងកម្លាំងពិសេស ដើរកាត់វាលស្រែដើម្បីដឹកសម្ភារៈសំណង់ទៅការដ្ឋានសំណង់។ រូបថត៖ Van Phu

ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្រ អង្គភាពនានានៃក្រសួងការពារជាតិ យោធភូមិភាគលេខ ៥ និងបញ្ជាការដ្ឋានយោធាខេត្តដាក់ឡាក់ បានដាក់ពង្រាយកម្មាភិបាល និងយុទ្ធជនជាង ៥.០០០ នាក់ រួមជាមួយយានយន្តចំនួន ១៤៤ គ្រឿងគ្រប់ប្រភេទ ដើម្បីជួយប្រជាជនសាងសង់និងជួសជុលផ្ទះសម្បែងនិងសំណង់ធារាសាស្ត្រដែលរងការខូចខាតនៅទូទាំងខេត្ត។

កម្លាំងកងទ័ពបានបញ្ចប់ “យុទ្ធនាការក្វាងទ្រុង” នៅខេត្ត ដាក់ឡាក់ - ảnh 2ផ្ទះថ្មីត្រូវបានសាងសង់រួចរាល់នៅឃុំ  ហ័រធីញ។ រូបថត៖ Thai Ba Thuong

ជាពិសេស នៅក្នុងឃុំ ហ័រធីញ កងកម្លាំងពិសេសបានចល័តកម្មាភិបាលនិងយុទ្ធជនជាង ២០០ នាក់មកពីកងពលតូចកងកម្លាំងពិសេសលេខ ១៩៨ ជាមួយកម្មាភិបាល និងទាហានមួយចំនួនមកពីកងពលតូចកងកម្លាំងពិសេសលេខ ១១៣ ដើម្បីសាងសង់ផ្ទះចំនួន ១៨ ខ្នងសម្រាប់ប្រជាជន។ ដោយមានស្មារតី "ក្លាហាន ម៉ឺងម៉ាត់ និងរហ័សរហួន" ធ្វើការទាំងយប់ទាំងថ្ងៃ យុទ្ធជនកងទ័ពបានបញ្ចប់ការសាងសង់ផ្ទះចំនួន ១៨ ខ្នងក្នុងរយៈពេលត្រឹមតែ ២៥ ថ្ងៃ ដោយធានាគុណភាពការងារ និងបញ្ចប់រួចរាល់មុនថ្ងៃទី ១៥ ខែមករា ដើម្បីឱ្យប្រជាជនអាចមានផ្ទះសម្បែងសម្រាប់អំណរបុណ្យចូលឆ្នាំប្រពៃណី។ ប្រជាជននៅក្នុងឃុំហ័រធីញចែករំលែកអារម្មណ៍ថា៖ “ក្នុងរយៈពេលត្រឹមតែ ២៥ ថ្ងៃ គឺយើងមានផ្ទះថ្មីមួយខ្នងហើយ។ យើងខ្ញុំពិតជាសប្បាយរីករាយណាស់ដែលមិនអាចពណ៌នាបាន។ សូមអរគុណច្រើន។ ការខិតខំប្រឹងប្រែងរបស់កងទ័ពគឺធំធេងណាស់ ពួកគេបានធ្វើការតាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ។ មិនថាមានភ្លៀងធ្លាក់ឬកម្តៅថ្ងៃ កងទ័ពបានធ្វើការដោយមិនចេះនឿយហត់ មិនឈប់សម្រាកថ្ងៃណាមួយឡើយ”។

កម្លាំងកងទ័ពបានបញ្ចប់ “យុទ្ធនាការក្វាងទ្រុង” នៅខេត្ត ដាក់ឡាក់ - ảnh 3ថ្នាក់ដឹកនាំនៃកងពលតូចកងកម្លាំងពិសេសលេខ ១៩៨ ជជែកជាមួយប្រជាជនក្នុងផ្ទះថ្មី។
រូបថត៖ Van Phu

ដោយចែករំលែកអំពីស្មារតីនិងការតាំងចិត្តរបស់កម្មាភិបាលនិងយុទ្ធជន ដែលចូលរួមក្នុងយុទ្ធនាការនេះ វរសេនីយ៍ឯក ផាម ង៉ុក ហ៊ុង មេបញ្ជាការកងពលតូច កងកម្លាំងពិសេសលេខ ១៩៨ បានបញ្ជាក់ថា៖ “យុទ្ធនាការក្វាងទ្រុង” គឺជាបទបញ្ជាពីបេះដូង។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការបំពេញបេសកកម្មដោយជោគជ័យ មិនត្រឹមតែដើម្បីបងប្អូនប្រជាជនមានលំនៅដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីប្រពៃណីដ៏ល្អប្រសើររបស់កងពលតូចកងកម្លាំងពិសេសលេខ ១៩៨ ដ៏អង់អាចក្លាហាន ដែលតែងតែប្រកៀកស្មាជាមួយប្រជាជនក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈទាំងអស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ