យ៉ាងហោចណាស់ដល់ថ្ងៃទី ៩ ខែកុម្ភ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញត្រូវចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ

(VOVWORLD) - នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន ការដែល វៀតណាមម្ចាស់ការកំណត់តួនាទីថ្មីក្នុងបណ្តាញ ហិរញ្ញវត្ថុអន្តរជាតិ គឺជាតម្រូវការចាំបាច់ ប្រការនេះទាមទារឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតពី "ការចូលរួម" ទៅជា "ការស្ថាបនាឋានៈ"។ 
យ៉ាងហោចណាស់ដល់ថ្ងៃទី ៩ ខែកុម្ភ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញត្រូវចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំសម្រាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ។

យ៉ាងហោចណាស់ដល់ថ្ងៃទី ៩ ខែកុម្ភ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញត្រូវចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់លើគោលដៅនៃការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទំនើប មានតម្លាភាព មានប្រសិទ្ធភាព; ព្រមទាំងឆ្ពោះទៅគោលដៅឆ្នាំ ២០៣៥ វៀតណាមនឹងស្ថិតក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលកំពូលទាំង ៧៥ និងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់កំពូលទាំង ២៥ នៅអាស៊ី-ប៉ាស៊ីហ្វិក  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើថា៖ “យើងត្រូវតែទទួលបានជោគជ័យ។ នេះមិនមានន័យថាយើងអាចបន្តពិសោធន៍ដោយគ្មានកំណត់នោះទេ។ ភាពជោគជ័យនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេស និងប្រជាជាតិ ជាពិសេសដល់ទីក្រុងពីរដែលទទួលខុសត្រូវចំពោះប្រតិបត្តិការនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទាំងពីរ។ ការទទួលខុសត្រូវកាន់តែធំ អត្ថប្រយោជន៍កាន់តែធំ។ ដូច្នេះ ទីក្រុងទាំងពីរត្រូវតែមានភាពសកម្ម និងវិជ្ជមាន”។

លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ដើម្បីឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទទួលបានជោគជ័យ ត្រូវតែមានកិត្យានុភាព ទំនុកចិត្ត ស្ថិរភាព និងអាចទស្សន៍ទាយបាន។ ដូច្នេះ គោលនយោបាយទាំងអស់ត្រូវតែមានតម្លាភាព និងស៊ីសង្វាក់គ្នា។ ដំណើរការត្រូវតែមានស្តង់ដារ។ ហើយត្រូវតែលើកទឹកចិត្តការច្នៃប្រឌិត ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពប្រព័ន្ធ។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ យ៉ាងហោចណាស់មុនថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ