ក្រិកនិង Macedonia ចុះហត្ថលេខាលើការព្រមព្រៀងប្រវត្តិសាស្ត្រស្តីពីការផ្លាស់ប្តូរឈ្មោះប្រទេស

(VOVWORLD) - នាថ្ងៃទី ១៧ មិថុនា រដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Kotzias និងសមភាគី Macedonia លោក Nikola Dimitrov បានចុះហត្ថលេខាលើ ការព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរស្តីពីការ ប្តូរឈ្មោះ Macedonia ទៅជាសាធារណៈរដ្ឋ Macedonia ខាងជើង។ 
ក្រិកនិង Macedonia ចុះហត្ថលេខាលើការព្រមព្រៀងប្រវត្តិសាស្ត្រស្តីពីការផ្លាស់ប្តូរឈ្មោះប្រទេស - ảnh 1 ក្រិកនិង Macedonia ចុះហត្ថលេខាលើការព្រមព្រៀងប្រវត្តិសាស្ត្រស្តីពីការផ្លាស់ប្តូរឈ្មោះប្រទេស

នាថ្ងៃទី ១៧ មិថុនា រដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Kotzias និងសមភាគី Macedonia លោក Nikola Dimitrov បានចុះហត្ថលេខាលើ ការព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរស្តីពីការ ប្តូរឈ្មោះ Macedonia ទៅជាសាធារណៈរដ្ឋ Macedonia ខាងជើង។ ពិធីចុះហត្ថលេខានេះបានប្រារព្ធឡើងក្រោមការធ្វើជាកសិណសាក្សីរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីររួមជាមួយមន្ត្រីមួយចំនួនរបស់សហភាពអឺរ៉ុប (EU) និង អ.ស.ប.។ តាមការព្រមព្រៀងនេះ Macedonia (មុននេះជាសាធាណៈរដ្ឋ Yugoslav Macedonia – FYROM) នឹងប្តូរឈ្មោះទៅគ្នាសាធាណៈរដ្ឋ Macedonia ខាងជើង ហើយ ក្រិកនឹងបញ្ឈប់ការប្រឆាំងជំទាស់ប្រទេសជិតខាង Macedonia ដែលចូលរួម  EU និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ផងដែរ។ ប៉ុន្តែ ការព្រមព្រៀងនេះត្រូវរដ្ឋសភា Macedonia អនុម័ត បន្ទាប់នោះ ត្រូវបានយកមក បោះប្រជាមតិនៅ Macedonia នាខែកញ្ញាខាងមុខនេះ។ រីឯក្រិកវិញ រដ្ឋសភានៃ ប្រទេសនេះនឹងពិនិត្យមើលនិងអនុម័តលើការព្រមព្រៀងនេះផងដែរ។ ការចុះហត្ថលេខាលើការព្រមព្រៀងជាប្រវត្តិសាស្ត្រពោលខាងលើនឹងបើកចេញផ្លូវបញ្ចប់ការជជែកវែកញែកទាក់ទិនដល់ឈ្មោះជាផ្លូវការរបស់ Macedonia ដែលអូសបន្លាយនាប៉ុន្មានឆ្នាំកន្លងទៅរវាងប្រទេសទាំងពីរហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ