កូរ៉េខាងជើងបដិសេធសេចក្តីប្រកាសនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីការសាកល្បងកាំជ្រួច

កូរ៉េខាងជើងបដិសេធសេចក្តីប្រកាសនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីការសាកល្បងកាំជ្រួច - ảnh 1
កូរ៉េខាងជើងបដិសេធសេចក្តីប្រកាសនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីការសាកល្បងកាំជ្រួច (VNA)


(VOVworld) - នាថ្ងៃទី ១៥ កុម្ភៈ ក្រសួងការបរទេសកូរ៉េខាងជើងបានឡើង
សម្លេងបដិសេធសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលត្រូវ
បាននាំចេញបន្ទាប់ពីប្រទេសនេះដំណើរការសាកល្បងកាំជ្រួចមីស៊ីលនាពេល
ថ្មីៗនេះ។​អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានអះអាងថា៖ ការសាក
ល្បងកាំជ្រួចនាថ្ងៃទី ១២ កុម្ភៈ គឺជាវិធានការការពារខ្លួនឯង ហើយ សហគមន៍
អន្តរជាតិមិនអាចរិះគន់សិទ្ធិស្របច្បាប់នៃប្រទេសមានអធិបតេយ្យភាពបាន
ឡើយ។ នាបច្ចុប្បន្ន ព្យុងយ៉ាងកំពុងប្រឈមមុខនឹងបទដាក់ទណ្ឌកម្មចំនួន ៦
 នៃ អ.ស.ប. គិតតាំងពី ពេលប្រទេសនេះចាប់ផ្តើមការសាកល្បងកាំជ្រួចពីឆ្នាំ
 ២០០៦ មក។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល ចិនបានបដិសេធ
ធ្យូងថ្មចំនួន ១៦ ពាន់តោន របស់ប្រទេសកូរ៉េខាងជើងដែលមានតំលៃ ១ លាន
ដុល្លាអាមេរិក ដោយសារ កំរិត បារតក្នុងធ្យូងថ្មខ្ពស់ជាងបទដ្ឋាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ