កូរ៉េខាងជើងបានចេញកាលកំណត់ចុងក្រោយសម្រាប់អាមេរិក ដើម្បីផ្លាស់ប្តូរាល់សំណើរស្តីពីការ រំលាយអាវុធនុយក្លេអ៊ែរ

(VOVWORLD) -    ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី ១៣ ខែ    មេសា បានផ្សាយថា ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un បានសម្តែងឆន្ទៈរបស់លោក ក្នុងការរៀនចំកិច្ចប្រជុំកំពូលលើកទី ៣ ជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបាននាំចេញសំណើរដោយមានអាកប្បកិរិយាសមរម្យ និងមានវិធីសាស្ត្រសមស្របផងដែរ។
កូរ៉េខាងជើងបានចេញកាលកំណត់ចុងក្រោយសម្រាប់អាមេរិក ដើម្បីផ្លាស់ប្តូរាល់សំណើរស្តីពីការ រំលាយអាវុធនុយក្លេអ៊ែរ - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un

លោក Kim Jong-Un ក៏បានដាស់តឿនឱ្យទីក្រុងវ៉ាស៊ីនតោនឈានដល់កិច្ចព្រមព្រៀងមួយប្រកបដោយសមភាព ដែលភាគីទាំងពីរអាចទទួលយកបានទាក់ទងនឹងការរំលាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបនឹង ផលប្រយោជន៍របស់ភាគីទាំងពីរ។ ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un បានសង្កត់ធ្ងន់ថាប្រការនេះពឹងផ្អែកទាំងស្រុងទៅលើអាកប្បកិរិយានិងបំណងរបស់សហរដ្ឋអាមេរិកតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ