កូរ៉េខាងជើង​បន្ត​បាញ់បង្ហោះ​​មី​ស៊ី​ល​បាលីស្ទិក​​

(VOVWORLD) - នាថ្ងៃទី ២៧ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានដកស្រង់សេចក្តីប្រកាសរបស់កងទ័ពដែលបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលបាលីស្ទិកចូលទៅក្នុងដែនទឹកភាគខាងកើតនៃប្រទេសនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhab អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) កំពុងធ្វើការវិភាគលើទិន្នន័យពាក់ព័ន្ធ រួមមានរយៈកម្ពស់និងរយៈចម្ងាយរបស់មីស៊ីល។

ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា មីស៊ីលរបស់កូរ៉េខាងជើងត្រូវបានជឿជាក់ថា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ