កូរ៉េខាងជើងអំពាវនាវឱ្យជប៉ុនមិនគួរធ្វើអន្តរាគមន៍លើបញ្ហាលប់បំបាត់អាវុធ នុយក្លេអ៊ែរ

(VOVWORLD) -កូរ៉េខាងជើងបានអំពាវនាវឱ្យប្រទេសជប៉ុនមិនគួរជ្រៀតជ្រែតចូលក្នុងបញ្ហាលប់ បំបាត់អាវុធនុយក្លេអ៊ែរហើយទីក្រុងតូក្យូបានឆ្លើយតបថាមិនទាក់ទងនឹងកិច្ចព្រមព្រៀងនានានៅកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងកាលពីថ្ងៃទី១២ខែមិថុនា កន្លងទៅនៅសិង្ហបុរី។
កូរ៉េខាងជើងអំពាវនាវឱ្យជប៉ុនមិនគួរធ្វើអន្តរាគមន៍លើបញ្ហាលប់បំបាត់អាវុធ នុយក្លេអ៊ែរ - ảnh 1 កូរ៉េខាងជើងអំពាវនាវឱ្យជប៉ុនមិនគួរធ្វើអន្តរាគមន៍លើបញ្ហាលប់បំបាត់អាវុធនុយក្លេអ៊ែរ

ថ្លែងមតិក្នុងសិក្ខាសាលាស្ដីអំពីការរំសាយអាវុធដោយអង្គការសហប្រជាជាតិជួយឧបត្ថម្ភមនាថ្ងៃទី២៦ខែមិថុនាកន្លងមក អ្នកការទូតជនជាតិកូរ៉េខាងជើង លោក Ju Yong-chol ប្រចាំនៅទីក្រុង Geneva បានអះអាងថាជប៉ុន មិនគួរធ្វើអន្តរាគមន៍នៅក្នុងបញ្ហាលប់បំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនោះទេពីព្រោះថាជប៉ុនមិនមែនជាប្រទេសហត្ថលេខីនៃសេចក្តីថ្លែងការណ៍ Panmunjom រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងឡើយ ក៏ដូចជា មិនមែនជាហត្ថ លេខីនៃកិច្ចព្រមព្រៀងរវាងកិច្ចប្រជុំកំពូលកូរ៉េខាងជើងនិងអាមេរិកនៅប្រទេសសិង្ហបុរីផងដែរ។ គួរបញ្ចាក់ដែរថាក្រៅពីជប៉ុននៅក្នុងសិក្ខាសាលាដូចពោលខាងលើ នេះ ប្រទេសអូស្ត្រាលី អូទ្រីស អាហ្សង់ទីន និងប្រទេសដទៃទៀត ក៏បានរំលឹក ឡើងវិញការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងលប់បំបាត់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ