កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនពិភាក្សាអំពីបទដាក់ទណ្ឌកម្មតឹងរឹងថែមទៀត ប្រឆាំងកូរ៉េខាងជើង
 |
កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនពិភាក្សាអំពីបទដាក់ទណ្ឌកម្មតឹងរឹងថែមទៀត ប្រឆាំងកូរ៉េខាងជើង (VNA) |
(VOVworld) – នាថ្ងៃទី ២៧ តុលា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក
Lim Sung-nam រួមជាមួយសមភាគីអាមេរិក លោក Tony Blinken និងសមាភាគី
ជប៉ុន លោក Shinsuke Sugiyama បានពិភាក្សាអំពីការបង្កើនបទដាក់ទណ្ឌកម្ម
រួមតម្រង់ទៅលើប្រទេសកូរ៉េខាងជើងដោយសារព្យុងយ៉ាងបានដំណើរការសាក
ល្បងនុយក្លេអ៊ែរលើកទី ៥ នាខែកញ្ញាកន្លងទៅ ក៏ដូចជា លទ្ធភាពសហការទប់
ទល់នឹងរាល់ទង្វើបង្ករឿងហេតុយោធារបស់ព្យុងយ៉ាង។ ទីភ្នាក់ងារសារព័ត៌មាន
Yonhap បានឲ្យដងឹថា៖ នៅសម័យប្រជុំត្រីភាគីដែលបានរៀបចំឡើងនៅជប៉ុន
អនុរដ្ឋមន្ត្រីរបស់អាមេរិកជប៉ុននិងកូរ៉េខាងត្បូងបានឯកភាពសហការដាស់
តឿន ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តតឹងរឹងថែម
ទៀតប្រ ឆាំងកូរ៉េខាងជើងដែលទាក់ទិនដល់ការសាកល្បងនុយក្លេអ៊ែរលើកទី៥
នាថ្ងៃទី ៩ កញ្ញាកន្លងទៅ។ ទាក់ទិនដល់បញ្ហានេះ នាថ្ងៃទី ២៧ តុលា មន្ត្រីមួយ
រូបនៃក្រសួង ការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសនេះបានសម្រេច
ចាប់ផ្តើមឡើង វិញការចរចារជាមួយជប៉ុនស្តីពីកិច្ចព្រមព្រៀងចែករំលែកព័ត៌
មានចារកម្មយោធា សំរាប់ទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង៕