ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីប៊ែលហ្សិកបើកចេញឱកាសសហប្រតិបត្តិការថ្មី រវាងប្រទេសទាំងពីរលើវិស័យជាច្រើន
(VOVWORLD) - នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតបែលហ្ស៊ិកប្រចាំនៅវៀតណាម លោក Karl Van den Bossche នៅចំពោះមុខដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម របស់ព្រះមហាក្សត្រ បែលហ្សិក Philippe និងព្រះមហាក្សត្រី (ចាប់ពីថ្ងៃទី ៣១ ខែមីនាដល់ថ្ងៃទី ៤ ខែមេសា)។
ព្រះមហាក្សត្រ Philippe នៃប្រទេសបែលហ្សិក (ប្រភព៖ Twitter Royal Palace of Belgium) |
យោងតាមលោកឯកអគ្គរដ្ឋទូត នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះមហាក្សត្រនិងម្ចាស់ក្សត្រីនៃប្រទេសប៊ែលហ្សិក មកកាន់វៀតណាម គូសសញ្ញាសម្គាល់ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ មិនត្រឹមតែបញ្ជាក់ពីតួនាទីរបស់វៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងស្ថិរភាពរបស់ បែលហ្ស៊ិក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារៈសំខាន់របស់វៀតណាមលើកអន្តរជាតិក្នុងបរិបទពិភពលោកដែលប្រែប្រួលនាពេលបច្ចុប្បន្ន; អះអាងថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងដៃគូដូចជា បែលហ្សិកនិងវៀតណាម មានសារៈសំខាន់ ក្នុងការលើកកម្ពស់តួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សហភាពអឺរ៉ុប (EU) ក៏ដូចជាទំនាក់ទំនងរវាង EU និងវៀតណាម។
លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនេះ ក្រៅពីសមាជិករដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ចចំនួន ៣០រូប និងសាកលវិទ្យាធិការប្រហែល ១២នាក់ នឹងអមដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានីនៃប្រទេសបែលហ្សិក។ តាមគម្រោង អនុស្សរណៈនៃការយោគយល់គ្នាជាច្រើននឹងត្រូវបានចុះហត្ថលេខារវាងសាកលវិទ្យាល័យបែលហ្ស៊ិកនិងវៀតណាម ដោយបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសិក្សា។ ទន្ទឹមនឹងនោះ សកម្មភាពសំខាន់ៗជាច្រើនទៀតក៏ត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះផងដែរ៕