កូរ៉េខាងត្បូងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មក្នុងគម្រោងអភិវឌ្ឍន៍នៅវៀតណាម

(VOVWORLD) - ក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូងបានឲ្យ ដឹងថាកាល ពីថ្ងៃទី ២ ខែឧសភាថា ប្រទេសនេះបានបង្កើតឡើងស្ថាប័នពិគ្រោះយោបល់ ដើម្បីជម្រុញការអនុវត្តបណ្តាគម្រោងអភិវឌ្ឍន៍ដ៏សំខាន់នៅវៀតណាមនិង អេមីរ៉ាតអារ៉ាប់រួម (UAE) បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ទៅកាន់ប្រទេសទាំងពីរនេះ។
កូរ៉េខាងត្បូងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មក្នុងគម្រោងអភិវឌ្ឍន៍នៅវៀតណាម - ảnh 1 កូរ៉េខាងត្បូងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មក្នុងគម្រោងអភិវឌ្ឍន៍នៅវៀតណាម

ការបង្កើតស្ថាប័នពិគ្រោះយោបល់នេះ មានគោលបំណងអនុវត្តគម្រោងសហប្រតិបត្តិការទ្វេភាគីនានា និង ផ្តល់ជំនួយឧបត្ថម្ភក្នុងការអភិវឌ្ឍ ដែលបាន ពិភាក្សាក្នុង ក្របខ័ណ្ឌនៃ ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនិងអារ៉ាប់ របស់ប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមីនាកន្លងទៅ។ដោយរំពឹងទុកថា វៀតណាមនឹងប្រកាសផែនការ សាងសង់ រោងចក្រថាមពលកំដៅ អគ្គិសនីថ្មីដើម្បី ឆ្លើយតបទៅនឹងតម្រូវការថាមពលដែលកើនឡើងក្នុងប្រទេស ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីកូរ៉េខាងត្បូងនិងបណ្តាក្រុមហ៊ុនសំណង់ផ្សេង ទៀតសុទ្ធតែ មានបំណងចង់ចូលរួមផែនការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ