កូរ៉េខាងត្បូងដាក់សំណើរជួបសន្ទនាថ្នាក់អនុកម្មការអំពីមណ្ឌលឧស្សាហកម្មរួម Keasong

(VOVworld)-ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនាថ្ងៃទី២៥វិច្ឆិកាឲ្យដឹងថាបានស្នើរ
ជាមួយទីក្រុងព្យុងយ៉ាងត្រៀមរៀបចំជំនួបសន្ទនា១ថ្នាក់អនុគណៈកម្មការ ស្តីអំពី
ការធ្វើដំណើរទៅវិញទៅមក ព័ត៌មានទំនាក់ទំនងនិងគយនៅមណ្ឌល ឧស្សាហ
កម្មរួមKeasong នាថ្ងៃទី២៩វិច្ឆិកាខាងមុខ។

កូរ៉េខាងត្បូងដាក់សំណើរជួបសន្ទនាថ្នាក់អនុកម្មការអំពីមណ្ឌលឧស្សាហកម្មរួម Keasong - ảnh 1
មណ្ឌលឧស្សាហកម្មរួមKeasong (រូបថតៈ AFP)

        មុននោះនាថ្ងៃទី១៣កញ្ញាកន្លងទៅ ទីក្រុង Seoulនិងទីក្រុងព្យុងយ៉ាងបាន ពិភាក្សាអំពីការដំណើរការប្រើប្រាស់ប្រព័នអេឡិកត្រូនិក ដើម្បីត្រួតពិនិត្យការ
ដែលអាជីវករចេញចូលមណ្ឌលនេះ ក៏ដូចជាការប្រើប្រាស់ទូរស័ព្ទចល័តនិង
ផ្សារភ្ជាប់បណ្តាញអ៊ីនធើណែតផងដែរ។ ប៉ុន្តែការពិភាក្សានេះត្រូវបានផ្អាក​ក្នុង កាលៈទេសៈដែលភាពតានតឹងកើតមានឡើងលើឧបទ្វីបកូរ៉េបន្ទាប់ពីទីក្រុង​ព្យុងយ៉ាងពន្យាពេលជួបជំគ្រួសារបែកបាកគ្នាក្នុងសង្គ្រាមផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ