កូរ៉េខាងត្បូងនិងកូរ៉េខាងជើងស្តារឡើងវិញទាំងស្រុងនូវខ្សែទូរស័ព្ទទាក់ ទងយោធាប៉ែកខាងលិច

(VOVWORLD) -នាថ្ងៃទី១៧ខែកក្កដា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានស្តារឡើងវិញទាំងស្រុងនូវខ្សែទូរស័ព្ទទាក់ទងយោធារវាងប្រទេសទាំងពីរ នៅតំបន់ប៉ែកខាងលិចនៃឧបទ្វីពកូរ៉េ។
កូរ៉េខាងត្បូងនិងកូរ៉េខាងជើងស្តារឡើងវិញទាំងស្រុងនូវខ្សែទូរស័ព្ទទាក់ ទងយោធាប៉ែកខាងលិច - ảnh 1 មន្ត្រីយោធាកូរ៉េខាងត្បូង (ខាងឆ្វេង) និងមន្ត្រីកូរ៉េខាងជើង (ខាងស្តាំ)

ការស្តារឡើងវិញទាំងស្រុងនូវខ្សែទូរស័ព្ទទាក់ទងគឺជាផ្នែកមួយក្នុងកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងកិច្ចចរចារថ្នាក់ឧត្តមសេនីយ៍រវាងកូរ៉េខាងត្បូងនិងកូរ៉េខាង ជើងដែលប្រព្រឹត្តទៅកាលពីខែទៅមិញ។មជ្ឈដ្ឋានមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថានេះជាការខិតខំប្រឹងប្រែងសំដៅអនុវត្តសេចក្តីថ្លែងការរួមនៅភូមិផ្អាកសង្គ្រាម  Panmunjom ដែលមេដឹកនាំនៃប្រទេសទាំងពីរនេះបាន ប្រកាសនៅក្នុងជំនួបកំពូលនាថ្ងៃទី២៧ខែមេសាកន្លងទៅ។យោងតាមការគ្រោងទុកថាកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនឹងបន្តតភ្ចាប់ឡើងវិញនូវខ្សែទូរស័ព្ទខាងកើត ដែល ត្រូវបានផ្អាកកាលពី ឆ្នាំ២០១១។

ក្នុងថ្ងៃដដែលនេះ ក្រសួងឯកភាពកូរ៉េខាងត្បូងបានឲ្យដឹងថាប្រទេសនេះមាន ផែនការធ្វើវិសោធនកម្មច្បាប់ដើម្បីជម្រុញសកម្មភាពផ្លាស់ប្តូររវាងអន្តរកូរ៉េ រួមទាំងជួយឧបត្ថម្ភក្រុមហ៊ុននានាធ្វើអាជីវកម្មជាមួយកូរ៉េខាងជើងនាពេលខាង មុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ