កូរ៉េខាងត្បូងនិងចិនជួបចរចារអំពីការទូតនិងសន្តិសុខ

កូរ៉េខាងត្បូងនិងចិនជួបចរចារអំពីការទូតនិងសន្តិសុខ - ảnh 1
ជំនួបចរចារ១រវាងមន្ត្រីជាន់ខ្ពស់របស់ចិននិងកូរ៉េខាងត្បូង (រូបថត៖Yonhap/TTXVN)


(VOVworld) - កូរ៉េខាងត្បូងនិងចិនបានដំណើរការជំនួបចរចារលើកទី២អំពីការទូត
និងសន្តិសុខនាថ្ងៃទី៥ មករា នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង។គណៈប្រតិភូ
កូរ៉េខាងត្បូងដឹកនាំដោយលោក Lee Sang Deok ប្រធាននាយកដ្ឋានទទួលបន្ទុក
បញ្ហានៅតំបន់អាស៊ីឦសាន បានជួបចរចារជាមួយគណៈប្រតិភូចិនដឹកនាំដោយ
លោក Kong Xuanyou អនុប្រធាននាយកដ្ឋាននៃក្រសួងការពារជាតិ។ជំនួបចរចារ
នេះបានផ្ដោតអំពីបញ្ហាដូចជាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ រួម
ទាំងសំណើរសន្តិភាពថ្មីៗនេះរបស់ព្យុងយ៉ាងផ្ដល់និងវិធីសាស្ត្រស្វែងរកជំហាន
លោតផ្លោះក្នុងការដោះស្រាយបញ្ហានុយគ្លេអ៊ែររបស់ព្យុងយ៉ាង។កូរ៉េខាងត្បូងក៏
បានជូនដំណឹងទៅចិនវិញអំពីកិច្ចព្រមព្រៀងរវាងប្រទេសនេះជាមួយអាមេរិកនិង
ជប៉ុនក្នុងការចែករំលែកព័ត៏មានយោធាអំពីសមត្ថភាពនុយគ្លេអ៊ែរនិងកាំជ្រួច
របស់ព្យុងយ៉ាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ