កូរ៉េខាងត្បូងនិងអាមេរិកបង្កើនកម្លាំងកំញើញដើម្បីទប់ទល់នឹងស.ប.បកូរ៉េ

កូរ៉េខាងត្បូងនិងអាមេរិកបង្កើនកម្លាំងកំញើញដើម្បីទប់ទល់នឹងស.ប.បកូរ៉េ - ảnh 1
រូបថតពីផ្កាយរណបអំពីរ៉េអាក់ទ័រនុយក្លេអ៊ែរមួយរបស់ស.ប.បកូរ៉េកាលពីថ្ងៃទី១៦ មករា
(រូបថត៖38 North)

(VOVworld) - កូរ៉េខាងត្បូងនិងអាមេរិកបានអះអាងជាថ្មីម្ដងទៀតនូវការសន្យា
របស់ប្រទេសទាំងពីរក្នុងការកសាងកម្លាំងការពាររួមដ៏រឹងមាំចំពោះមុខអំពើបង្ករឿង
ហេតុរបស់ស.ប.បកូរ៉េ។ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១ កុម្ភៈ ជាមួយសមភាគី
អាមេរិកលោក Joseph Dunford ប្រធានក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពយោធា
កូរ៉េខាងត្បូងលោក Lee Sun-jin បានអះអាងនូវសារសំខាន់នៃការសំរេចលើគោល
ដៅនានាដែលបានដាក់ចេញក្នុងជំនួបចរចារសហប្រតិបតិ្តការការពារជាតិរួមរវាង
ប្រទេសទាំងពីរដែលត្រូវបានរៀបចំឡើងកាលពីខែធ្នូឆ្នាំ ២០១៦នៅទីក្រុងវ៉ាស៊ីន
តោន។ភាគីទាំងពីរក៏បានបញ្ជាក់នូវការសន្យាដែលថា អាមេរិកនឹងដាក់ពង្រាយ
ប្រភេទសព្វាវុធយុទ្ធសាស្ត្រនៅកូរ៉េខាងត្បូងសំដៅទប់ ទល់នឹងការគំរាមកំហែងពី
ភាគីស.ប.បកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ