កូរ៉េខាងត្បូងប្រើប្រាស់បញ្តាញសេវាកម្ម 5G ដំបូងបង្អស់នៅលើពិភពលោក

(VOVWORLD) -  រំលងអាមេរិកនិងចិន កូរ៉េខាងត្បូងនឹងក្លាយទៅជាប្រទេសដំបូងបង្អស់នៅលើពិភពលោកក្នុងការដាក់ឱ្យប្រើប្រាស់សេវាកម្ម 5G នៅថ្ងៃទី ៥ ខែមេសា។ ជាដំបូងគេ ក្រុមហ៊ុនផ្តល់សេវាកម្មធំរបស់កូរ៉េខាងត្បូងរួមមាន KT, SK Telecom និង LG Uplus នឹងផ្តល់សេវាកម្ម 5G ជូនអតិថិជន។
កូរ៉េខាងត្បូងប្រើប្រាស់បញ្តាញសេវាកម្ម 5G ដំបូងបង្អស់នៅលើពិភពលោក - ảnh 1 កូរ៉េខាងត្បូងប្រើប្រាស់បញ្តាញសេវាកម្ម 5G ដំបូងបង្អស់នៅលើពិភពលោក

ដើម្បីដាក់ឲ្យប្រើប្រាស់សេវាកម្មនេះ ក្រុមហ៊ុនផ្តល់សេវាកម្មរបស់កូរ៉េខាងត្បូងបានចំណាយទឹកប្រាក់ប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិកសំរាប់យុទ្ធនាការ 5G ចាប់តាំងពីដើមឆ្នាំនេះ។ មិនតែប៉ុណ្ណោះទេ ក្រុមហ៊ុនបច្ចេកវិទ្យា  កូរ៉េខាងត្បូងនានាក៏បានជម្រុញការវិនិយោគនៅក្នុងឧបករណ៍ឆ្លាតដោយប្រើ       បណ្តាញសេវាកម្ម 5G ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ