កូរ៉េខាងត្បូងផ្តើមឡើងរៀបចំការសន្ទនាអំពីមណ្ឌលឧស្សាហកម្មរួម Kaesong ជាមួយព្យុងយ៉ាង

(VOVworld) – នាថ្ងៃទី ៤ កក្កដា រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តើមឡើងរៀបចំ ការសន្ទនាថ្នាក់ឯកទេសជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដើម្បីពិភាក្សាអំពីការចាប់ផ្តើមសកម្មភាពក្នុងមណ្ឌលឧស្សាហកម្មរួម Kaesong
ឡើងវិញ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពេក្យក្រសួង បង្រួបបម្រួលកូរ៉េខាងត្បូង លោក  Kim Hyung-seok បានឲ្យដឹងថា៖ Seoul បានផ្ញើសំណើរនេះដល់ភាគីព្យុងយ៉ាង បន្ទាប់ពីពិនិត្យមើលយ៉ាងម៉ត់ចត់បណ្ដាការ ខូចខាត់របស់អង្គភាពអាជីវកម្មនៃប្រទេសនេះ ដែលត្រូវបានរងឥទ្ធិពល ក្នុងរយៈ ពេលមណ្ឌលឧស្សាហកម្មរួម Kaesong បញ្ឈប់សកម្មភាព នាខែ មេសា កន្លង មក។ កាយវិការពោលខាងលើត្រូវបានចាត់ទុកជាសញ្ញាសកម្មក្នុងការស្តាកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ឡើងវិញ។


កូរ៉េខាងត្បូងផ្តើមឡើងរៀបចំការសន្ទនាអំពីមណ្ឌលឧស្សាហកម្មរួម Kaesong ជាមួយព្យុងយ៉ាង - ảnh 1
មណ្ឌលឧស្សាហកម្មរួម Kaseong (Image: Vietnamplus)

នាថ្ងៃទី ៣ កក្កដា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា៖ សាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអនុញ្ញាតបណ្ដាអាជីវកររកូរ៉េ ខាងត្បូង
ទៅមណ្ឌលឧស្សាហកម្មរួម Kaseong ដែលត្រូវបានបញ្ឈប់សកម្មភាព នាខែ
 មេសា កន្លងមក ដើម្បីអនុវត្តរាល់ វិធានការជាបន្ទាន់ទាក់ទិនដល់គ្រឿង
សម្ភារៈបរិក្ខា ដែលអាចខួចខាតក្នុងរដូវភ្លៀងធ្លាក់។ ក្រៅពីនោះ បណ្ដាមន្ត្រីរបស់
គណៈកម្មការគ្រប់គ្រងបណ្ឌលឧស្សាហកម្ម Kaseong ក៏ត្រូវបានអនុញ្ញាតទៅ
បណ្ឌលនេះផងដែរ។ នាថ្ងៃដ៏ដែល ក្រុមហ៊ុន របស់កូរ៉េខាងត្បូងចំនួន ៤៦ ដែលមានរោងចក្រនៅបណ្ឌលឧស្សាហកម្មរួម Kaseong បានស្នើឲ្យរដ្ឋាភិបាល
ប្រទេសនេះមានវិធានការចាំបាច់ដើម្បីជួយឧបត្ថម្ភបំពស់ទីរោងចក្ររបស់ខ្លួន
វិលត្រឡប់មកទីក្រុង Seoul វិញ ឬ ចេញទៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ