កូរ៉េខាងត្បូងព្រមានថានឹងវាយប្រហារជាមុនទៅលើស.ប.បកូរ៉េប្រសិនបើកើតមានឡើងគ្រោះអាសន្នរងការវាយប្រហារ

កូរ៉េខាងត្បូងព្រមានថានឹងវាយប្រហារជាមុនទៅលើស.ប.បកូរ៉េប្រសិនបើកើតមានឡើងគ្រោះអាសន្នរងការវាយប្រហារ - ảnh 1
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang-kyun (រូបថត៖Koreaherald/ TTXVN)

(VOVworld) - ក្រសួងការពារជាតិកូរ៉េខាងត្បូង នាថ្ងៃទី១០ តុលា ប្រកាសថា
កងទ័ពប្រទេសនេះនឹងវាយប្រហារជាមុនទៅលើស.ប.បកូរ៉េ ក្នុងករណីដែលព្យុង
យ៉ាងត្រៀមរៀបចំអនុវត្តន៍ការវាយប្រហារដោយនុយក្លេអ៊ែរ។ថ្លែងមតិនៅសន្និសីទ
កាសែត អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang-kyun សង្កត់
ធ្ងន់ថា ប្រទេសនេះនឹងវាយប្រហារជាមុនដើម្បីស្វ័យការពារ ប្រសិន បើរកឃើញ
រាល់សញ្ញាដែលសរឲ្យឃើញថា ស.ប.បកូរ៉េប្រើប្រាស់អាវុធ នុយក្លេអែរ។
ក្នុងពេលនោះ មន្ត្រីមួយរូបនៃក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពទ័ពកូរ៉េខាង
ត្បូង​(JCS) ចាត់ទុកថា ស.ប.បកូរ៉េកំពុងត្រៀមរៀបចំឲ្យការសាកល្បងកាំជ្រួចថ្មី
មួយទៀត ហើយគេអាចអនុវត្តន៍គ្រប់ខណៈពេល។មន្ត្រីរូបនេះបានឲ្យដឹងថែម
ទៀត ថា កងទ័ពកូរ៉េខាងត្បូងកំពុងឃ្លាំមើលយ៉ាងហ្មឺងម៉ាត់នូវស្ថានភាពក្នុងកាលៈ
ទេសៈដែលស.ប.បកូរ៉េអាចមានអំពើបង្ករឿងហេតុក្នុងឱកាសរំលឹកខួបអនុ
ស្សាវរីយ៍លើកទី៧១នៃទិវាបង្កើតបក្សពលកម្មកូរ៉េ (ថ្ងៃទី១០ តុលា)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ