កូរ៉េខាងត្បូងសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

កូរ៉េខាងត្បូងសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ - ảnh 1
កូរ៉េខាងត្បូងសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១៦ មិនា នៅទីក្រុងហូជីមិញ បានប្រារព្ធឡើង
សិក្ខាសាលា អន្តរជាតិស្តីអំពីបច្ចេកវិទ្យាថ្មីខាងប្រភពនិងបណ្តាញថាមពល
កកើតឡើងវិញនិងប្រ័ពន្ធ​ផ្ទុកបម្រុងថាមពល។ បណ្ដាអ្នកជំនាញការកូរ៉េ
ខាងត្បូងបានឧទ្ទេសនាមបច្ចេកវិទ្យា ផលិតថាមពលកកើតឡើងវិញទំ
នើបបំផុតដែលអាចផ្គត់ផ្គង់អគ្គីសនីដល់តំបន់ព្រៃភ្នំនិងកោះដាច់ស្រយាល។
ភាគីកូរ៉េខាងត្បូងបានសន្យានឹងផ្តល់ប្រាក់ជំនួយចំនួន ៥​លាន ដុល្លាអាមេរិក
ដើមដំបូងដើម្បីវៀតណាមអភិវឌ្ឍន៍ផ្នែកថាមពលកកើតឡើងវិញ នៅទីក្រុង
ហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ប្រធានសមាគមថាមពលវៀតណាម
លោក Tran Viet Ngai បានចាត់ទុកថា៖​

        «តំបន់ប៉ែកខាងត្បូងភាគកណ្ដាលដល់ភាគខាងត្បូងវៀតណាមគឺជា
តំបន់ពោរ ពេញទៅដោយលក្ខណៈអភិវឌ្ឍន៍អគ្គីសនីថាមពលព្រះអទិត្យនិង
ខ្យល់។ ដោយហេតុ នេះ ប្រសិនបើកសាងឡើងរោងចក្រអគ្គីសនីកកើតឡើង
វិញនៅទីនេះ នោះគឺវៀត ណាមនឹងសន្សំសម្ចៃនិងកាត់បន្ថយការដាក់សម្ពាធ
ទៅលើប្រព័ន្ធអគ្គីសនីជាតិនិងរោង ចក្រអគ្គីសនីធ្យូងថ្មផងដែរ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ