កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនអះអាងថា៖ ទ្វារសន្ទនានៅបើកក្នុងបញ្ហា ស.ប.ប.ក.

(VOVWORLD) - បេសកជនពិសេសទទួលបន្ទុកបញ្ហាសន្តិភាពនិងសន្តិសុខលើឧប ទ្វីបកូរ៉េរបស់កូរ៉េខាងត្បូងជប៉ុននិងអាមេរិកទើបនឹងជួបធ្វើការនាថ្ងៃទី ១១ កក្កដា ដើម្បីពិភាក្សាអំពីទង្វើនាពេលថ្មីៗនេះរបស់ ស.ប.ប.ក.។ 
កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនអះអាងថា៖ ទ្វារសន្ទនានៅបើកក្នុងបញ្ហា ស.ប.ប.ក. - ảnh 1 កូរ៉េខាងត្បូង-អាមេរិក-ជប៉ុនអះអាងថា៖ ទ្វារសន្ទនានៅបើកក្នុងបញ្ហា ស.ប.ប.ក.

(VOVworld) - បេសកជនពិសេសទទួលបន្ទុកបញ្ហាសន្តិភាពនិងសន្តិសុខលើឧប ទ្វីបកូរ៉េរបស់កូរ៉េខាងត្បូងជប៉ុននិងអាមេរិកទើបនឹងជួបធ្វើការនាថ្ងៃទី ១១ កក្កដា ដើម្បីពិភាក្សាអំពីទង្វើនាពេលថ្មីៗនេះរបស់ ស.ប.ប.ក.។ ភាគីនានាបានឯកភាព នឹងឆ្លើយតបតវិញ «រឹងមាំ» ចំពោះទង្វើបង្ករឿងហេតុរបស់ព្យុងយ៉ាង រួមមានបទ ដាក់ទណ្ឌកម្មនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ មជ្ឈដ្ឋានមន្ត្រីក៏បានអះអាងនូវ សារៈសំខាន់របស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗជាពិសេសគឺចិន និងរុស្ស៊ី សំដៅដាក់សម្ពាធប្រកបដោយប្រសិទ្ធភាពចំពោះកូរ៉េខាងជើង ព្រមទាំង បន្តរក្សាកាណាល់ទាក់ទងជាមួយបណ្ដាប្រទេសនេះផងដែរ។ ក្រៅពីនោះ បេសកជនពិសេសចំនួន ៣ រូបនេះបានអះអាងទៀតនូវការរក្សាកិច្ចសហការ ឆ្ពោះទៅគោលដៅរួមគឺគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ