ការខំប្រឹងប្រែងដោះស្រាយវិបត្តិនៅអ៊ុយក្រែន


ការខំប្រឹងប្រែងដោះស្រាយវិបត្តិនៅអ៊ុយក្រែន - ảnh 1
រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៤ ពិភាក្សាអំពីបញ្ហានីអ៊ុយក្រែន (Image: VNA)

(VOVworld) – នាថ្ងៃទី​ ២ មករា រដ្ឋមន្ត្រីការបរទេសរបស់អាល្លឺម៉ង់រុស្ស៊ីបារាំងនិង
អ៊ុយក្រែនបានដំណើការចរចារតាមទូរស័ព្ទចតុភាគីដើម្បីពិភាក្សាអំពីការដោះស្រាយ
 សន្តិភាពសំរាប់ស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែន។ បញ្ហាស្នូលក្នុងការចរចារលើក
នេះគឺការបោះជំហានជាបន្តសំដៅអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ។ បណ្ដារដ្ឋមន្ត្រី
ការបរទេសបានឯកភាពដំណើការចរចារជាមួយក្រុមបេសកម្មពិសេសទទួលបន្ទុក
បញ្ហានៅអ៊ុយក្រែនមុនកាលកំណត់ ព្រមទាំង ខំប្រឹងប្រែងស្វែងរកវិធានការសន្តិភាព
 សំរាប់វិបត្តិនៅប្រទេសអឺរ៉ុបខាងកើតនេះ។ មុននោះ នាថ្ងៃទី ២៩ ធ្នូ ប្រធានាធិបតី
អ៊ុយក្រែន លោក Petro Poroshenko បានប្រកាសថា៖ លោក​អាចដំណើរជំនួប “ក្រុម
 Normandie” ដោយមានការចូលរួមរបស់រុស្ស៊ី បារាំង និងអាល្លឹម៉ង់ នាថ្ងៃទី ១៥ មករា
 ខាងមុខនៅរដ្ឋធានី Astana របស់ Kazakhstan ដើម្បីបន្តការចរចារដោះស្រាយបញ្ហា
 នៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ