កៀរគរនិងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ “សេដ្ឋកិច្ចប្រាក់”
(VOVWORLD) - ចាំបាច់ត្រូវកៀរគរនិងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ “សេដ្ឋកិច្ចប្រាក់” ក្នុងស្មារតី “រដ្ឋស្ថាបនា - ទីផ្សារផ្ដល់ទុន - សហគ្រាសវិនិយោគ - សង្គមចូលរួម - ប្រជាជនអមដំណើរ”។
សន្និសីទអនឡាញ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រាក់នៅលើពិភពលោក និងការសម្របខ្លួនទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់វៀតណាម។ (រូបថត៖ VOV) |
នេះគឺជាការណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅក្នុងសន្និសីទអនឡាញ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រាក់នៅលើពិភពលោក និងការសម្របខ្លួនទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់វៀតណាម ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ១១ ខែមីនា នៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
ថ្លែងនៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើការផ្តោតសំខាន់ៗមួយចំនួនក្នុងការអភិវឌ្ឍ “សេដ្ឋកិច្ចប្រាក់”។ តាមនោះ ចាំបាច់ត្រូវលើកកំពស់ការយល់ដឹង ផ្លាស់ប្ដូរការត្រិះរិះ ដើម្បីសម្របខ្លួនទៅនឹងភាពចាស់ជរានៃចំនួនប្រជាជន ដោយភ្ជាប់នឹងការអភិវឌ្ឍ “សេដ្ឋកិច្ចប្រាក់”; អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសម្រាប់ការថែទាំសុខភាពមនុស្សចាស់; លើកទឹកចិត្តសហគ្រាសឱ្យផ្លាស់ប្តូរពីការថែទាំដោយអកម្ម ទៅជាការថែទាំ លើកកម្ពស់តួនាទី អភិវឌ្ឍន៍សេវាកម្មសម្រាប់មនុស្សចាស់។ ជាមួយគ្នានោះ លើកកម្ពស់តួនាទីរបស់មនុស្សចាស់ក្នុងសង្គមផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើ “សសរស្តម្ភចំនួន៣” ក្នុងការអភិវឌ្ឍ “សេដ្ឋកិច្ចប្រាក់”។
“មនុស្សចាស់គឺជាចំណុចស្នូល ជាកត្តាផ្គត់ផ្គង់ ក្នុងតួនាទីជាកម្លាំងពលកម្មដ៏មានតម្លៃ មានបទពិសោធន៍ និងជំនាញ ព្រមទាំងជាកត្តាជំរុញតម្រូវការ ក្នុងតួនាទីជាអ្នកប្រើប្រាស់ដែលមានឥទ្ធិពល មានសមត្ថភាពចំណាយខ្ពស់ ជាពិសេសលើសុខភាព ដំណើរកំសាន្ត និងការអប់រំ។ សហគ្រាសគឺជាគន្លឹះនៃការច្នៃប្រឌិត និងការអនុវត្ត ជាមួយនឹងការទទួលខុសត្រូវសង្គម និងបរិយាកាសការងារដ៏ស្និទ្ធស្នាលសម្រាប់មនុស្សចាស់។ រដ្ឋគឺជា “ស្ថាបត្យករស្ថាប័ន” ដែលបង្កើតច្រករបៀងផ្លូវច្បាប់ ការអនុគ្រោះ និងសុខុមាលភាពដ៏រឹងមាំ”៕