ការងារត្រួតពិនិត្យការកាត់បន្ថយភាពក្រីក្រនៅខេត្ត Ha Giang

ការងារត្រួតពិនិត្យការកាត់បន្ថយភាពក្រីក្រនៅខេត្ត Ha Giang - ảnh 1
ការងារត្រួតពិនិត្យការកាត់បន្ថយភាពក្រីក្រនៅខេត្ត Ha Giang (Image: Vietnam+)

(VOVworld) – ថ្លែងមតិក្នុងជំនួបការងារជាមួយថ្នាក់ដឹកនាំខេត្ត Ha Giang ភាគខាង
ជើងវៀតណាម នាថ្ងៃទី ២៤ ធ្នូ អនុប្រធានគណៈកម្មាធិការទទួលបន្ទុក បណ្ដា
បញ្ហាសង្គម លោក Bui Sy Loi បានស្នើឲ្យគណៈកម្មាធិការប្រជាជនខេត្ត Ha Giang បង្កើនការបញ្ជាណែនាំក្នុងការអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រ ប្រកបដោយ
ប្រសិទ្ធភាពនិងចីរភាព។ ខេត្តត្រូវប្រមូលផ្តុំប្រភពកំលាំងទាំងឡាយ ដើម្បី
លាតត្រដាងការងារកាត់បន្ថយភាពក្រីក្រ ជាពិសេស ផ្តល់អាទិភាពប្រភព កំលាំងសំរាប់បណ្ដាឃុំស្រុកក្រីក្រ តភ្ជាប់គោលដៅកាត់បន្ថយភាពក្រីក្រ
ជាមួយ ការកសាងជនបទថ្មី ជាដើម។ គណៈកម្មាធិការប្រជាជនខេត្ត Ha Giang ត្រូវបង្កើនការងារត្រួតពិនិត្យលទ្ធផលនៃការអនុវត្តបណ្ដាគោលនយោបាយនិង កម្មវិធីគំរោងការណ៍អំពីការកាត់បន្ថយភាពក្រីក្រសំដៅធានាគោលនយោបាយ ជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្ររបស់រដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ