ការជួបសំណេះសំណាលប្រពៃណីសាមគ្គីភាពវៀតណាម-កម្ពុជា

ការជួបសំណេះសំណាលប្រពៃណីសាមគ្គីភាពវៀតណាម-កម្ពុជា - ảnh 1
បណ្តាតំណាងក្នុងការជួបសំណេះសំណាល
 (រូបថតៈ Internet)


(VOVworld)-នាព្រឹកថ្ងៃទី២០មិថុនានៅទីក្រុងហូជីមិញ សម្ព័ន្ធសមាគមបណ្តអង្គ
ការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំការជួបសំណេះ
សំណាលស្តីអំពី “ប្រពៃណីសាមគ្គីប្រយុទ្ធ សហប្រតិបត្តិការជួយគ្នាទៅវិញ

ទៅ មករវាងប្រជាជននៃប្រទេសទាំងពីវៀតណាម-កម្ពុជា រវាងប្រជាជន

ទីក្រុង ហូជីមិញនិងរាជធានីភ្នុំពេញ”។ នេះជាសកម្មភាពសំដៅអបអរសាទរ
រំលឹកខួប អនុស្សាវរីយ៌លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព
វៀតណាម-កម្ពុជា២០១២។ នៅទីនេះ បណ្តាជនបដិវត្តន៌ជើងចាស់ រួមជាមួយអ្នក
ជំនាញការ កងទ័ពស្មគ្រចិត្តវៀតណាមដែលធ្លាប់ជួយមិត្តភក្តិកម្ពុជា បានរំលឹក ឡើងវិញចំណងសាមគ្គីភាព ជិតស្និទ្ធក្នុងកិច្ចការតស៊ូរំដោះប្រទេសជាតិមុននេះ​ក៏
ដូចជា ក្នុងកិច្ច ការកសាងនិងអភិវឌ្ឍន៌ប្រទេសជាតិនៅប្រទេសនីមួយៗនាសព្ថថ្ងៃ
នេះ។ លោក Dinh Phong អតីតប្រធានសមាគមអ្នកាសែតទីក្រុងហូជិមិញ និងជា សមាជិកក្រុមអ្នកជំនាញការវៀតណាមដែលបានទៅជួយមិត្តកម្ពុជាក្នុងឆ្នាំ១៩៧៩
ឲ្យដឹងថា៖

        “ខ្ញុំជាអ្នកកាសែត១រូបក្នុងចំណោមបណ្តាអ្នកកាសែតដែលផ្សារភ្ជាប់ជាមួយ កម្ពុជាក្នុងអំឡុងពេល ៥០ឆ្នាំកន្លងទៅ។ បណ្តាថ្ងៃដំបូងដែល ខ្ញុំបោះទីតាំងនៅ

ព្រំដែនកម្ពុជា យើងខ្ញុំបានមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនកម្ពុជានៅតំ
បន់ព្រំដែនហើយ។ គេជួយយើងខ្ញុអស់ពីចិត្តពីផ្លើមផងនិងការពារយើងខ្ញុំផង។ នោះជាមនោសញ្ចេតនាដ៏ថ្លៃថ្នូ ដែលយើងខ្ញុំចង់ចំាជានិច្ច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ