ការដើរហែក្បួននៅទីក្រុងចំនួន ៧០ ក្នុងប្រទេសអាល្លឺម៉ង់អំពាវនាវឱ្យមានការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - បដារបស់បាតុករនៅទីក្រុងប៊ែរឡាំង ត្រូវបានសរសេរឃ្លាអំពាវនាវសន្តិភាពដូចជា "នំបុ័ងជំនួសអាវុធ" "សន្តិភាពជាមួយរុស្ស៊ី"...
ការដើរហែក្បួននៅទីក្រុងចំនួន ៧០ ក្នុងប្រទេសអាល្លឺម៉ង់អំពាវនាវឱ្យមានការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន - ảnh 1ប្រជាជនចូលរួមដើរហែក្បួនប្រឆាំងនឹងការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ហើយគាំទ្រការចរចាសន្តិភាព នៅទីក្រុងប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់)។ (ប្រភព៖ The Guardian)

ការដើរហែក្បួនក្នុងឱកាសបុណ្យ Easter ប្រពៃណីនៃចលនាដើម្បីសន្តិភាពបានធ្វើឡើងនៅទូទាំងប្រទេសអាល្លឺម៉ង់ ដើម្បីអំពាវនាវឱ្យមានការចរចាបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ បណ្តាញកិច្ចសហប្រតិបត្តិការសន្តិភាពបានឲ្យដឹងថា ការដើរហែក្បួនបានកើតឡើងនៅក្នុងទីក្រុងប្រហែល ៧០ នៅទូទាំងប្រទេសអាឡឺម៉ង់។ អ្នកដើរដង្ហែរក៏បានអំពាវនាវឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយលុបចោលផែនការធ្វើទំនើបកម្មកងទ័ពសហព័ន្ធផងដែរ។

បដារបស់បាតុករនៅទីក្រុងប៊ែរឡាំង ត្រូវបានសរសេរឃ្លាអំពាវនាវសន្តិភាពដូចជា "នំបុ័ងជំនួសអាវុធ" "សន្តិភាពជាមួយរុស្ស៊ី"... ក្នុងពេលជាមួយគ្នានោះ បាតុករនៅតំបន់ Rhein/Ruh បានអំពាវនាវឲ្យរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ធ្វើការ "ចរចាសន្តិភាពដោយគ្មានលក្ខខណ្ឌ" ព្រមទាំងប្រឆាំងជំទាស់នឹងការផ្គត់ផ្គង់រថក្រោះ និងអាវុធធុនធ្ងន់ផ្សេងទៀត ដែលនឹងធ្វើឱ្យជម្លោះកាន់តែកើនឡើង និងអូសបន្លាយបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ