ករណីភេរវកម្មនៅបារាំង៖សមត្ថកិច្ចចោទប្រកាន់មុខសញ្ញាទាក់ទិន៥នាក់

ករណីភេរវកម្មនៅបារាំង៖សមត្ថកិច្ចចោទប្រកាន់មុខសញ្ញាទាក់ទិន៥នាក់ - ảnh 1
ប្រជាជនរំលឹកវិញ្ញាណក្ខ័នជនរងគ្រោះក្នុងករណីភេរវកម្មនៅទីក្រុង Nice នាថ្ងៃទី១៩ កក្កដា
(រូបថត៖AFP/TTXVN)

(VOVworld) - ការិយាល័យព្រះរាជអាជ្ញាក្រុងប៉ារីសប្រកាសថា ចៅក្រមបារាំង
នា ថ្ងៃទី២១ កក្កដា បានចោទប្រកាន់ជាផ្លូវការនូវមុខសញ្ញាចំនួន៥នាក់ដែលជាប់
សង្ស័យមានការទាក់ទងជាមួយឈ្មោះ Mohamed Lahouaiej Bouhlel ជាជនដៃដល់
ឈរនៅពីក្រោយការវាយប្រហារបង្ហូរឈាមដោយឡានទំនិញនៅទីក្រុង Nice នា
រាត្រីថ្ងៃទី១៤ កក្កដា កន្លងទៅ ដែលធ្វើឲ្យមនុស្ស៨៤នាក់ស្លាប់។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រធានព្រះរាជអាជ្ញាក្រុងប៉ារីសលោក
Francois Molins បានឲ្យដឹងថា ឈ្មោះ Lahouaiej Bouhlel បានរៀបចំផែនការធ្វើការ
វាយប្រហារនៅទីក្រុង Nice ចាប់តាំងពីឆ្នាំ២០១៥ ដោយការគាំទ្ររបស់ជន
សង្ស័យ៥នាក់ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ