“ការទូតផ្កាអ័រគីដេ” វៀតណាម-ឆែកនៅទីក្រុង Prague

(VOVWORLD) - នេះជាលើកទី១២ហើយ ដែលទីក្រុង Prague រៀបចំពិព័រណ៍ផ្កាអ័រគីដេជា ប្រចាំឆ្នាំ ប៉ុន្តែនេះជាលើកដំបូងដែលមានប្រធានបទស្ដីពីផ្កាអ័រគីដេអាស៊ី ពិសេស គឺអាស៊ីអាគ្នេយ៍។
“ការទូតផ្កាអ័រគីដេ” វៀតណាម-ឆែកនៅទីក្រុង Prague - ảnh 1 ភ្ញៀវគយគន់ភាពស្រស់ស្អាតនៃផ្កាអ័រគីដេវៀតណាម (រូបថត៖ vietnam+)


នារសៀលថ្ងៃទី១ មិនា នៅទីក្រុង Prague បានប្រព្រឹត្តទៅសកម្មភាព “ការទូតផ្កាអ័រគីដេ” វៀតណាម - ឆែក ក្នុងក្របខ័ណ្ឌពិធីបើកពិព័រណ៍ផ្កាអ័រគីដេ ទ្វីបអាស៊ីឆ្នាំ២០១៨។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានឯកអគ្គរដ្ឋទូត ទីប្រឹក្សា នៃស្ថានទូតវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិល្បៈករល្បីល្បាញ តំណាងមជ្ឈដ្ឋានសារព័ត៌មាននិងអ្នកស្រឡាញ់ផ្កាយ៉ាងច្រើនកុះករនៅ សាធារណៈរដ្ឋឆែក។

នេះជាលើកទី១២ហើយ ដែលទីក្រុង Prague រៀបចំពិព័រណ៍ផ្កាអ័រគីដេជា ប្រចាំឆ្នាំ ប៉ុន្តែនេះជាលើកដំបូងដែលមានប្រធានបទស្ដីពីផ្កាអ័រគីដេអាស៊ី ពិសេស គឺអាស៊ីអាគ្នេយ៍។

ផ្កាអ័រគីដេកម្រមួយចំនួនប្រភេទរបស់វៀតណាមត្រូវបានជ្រើសរើសដាក់ បង្ហាញក្នុងកម្មវិធីនេះរួមជាមួយផ្កាអ័រគីដេផ្សេងៗទៀតនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ តាមលោកស្រី Tran Thanh Huong ទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំ សាធារណៈរដ្ឋឆែក ថា៖

“នេះជាឱកាសដើម្បីយើងផ្សព្វផ្សាយជាមួយ អឺរ៉ុបនិយាយរួមនិងប្រទេស ឆែកនិយាយដោយឡែកអំពីប្រភេទផ្កាដ៏ស្អាតនិងសម្បូរបែបនេះរបស់វៀតណាម និងប្រទេសត្រូពិចផ្សេងៗ។ នាងខ្ញុំសង្ឃឹមថា តាមរយៈពិព័រណ៍លើកនេះ យើង នឹងឆ្ពោះទៅគោលដៅឆ្ងាយជាងគឺការអភិវឌ្ឍទេសចរណ៍រវាងវៀតណាមជាមួយឆែក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ