ការនាំចេញជលផលសម្រេចបានទឹកប្រាក់ចំនួន ២០ ពាន់លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំ ២០៣០

(VOVWORLD) -ការនាំចេញជលផលសម្រេចបានទឹកប្រាក់ចំនួន ២០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០៣០។ នេះគឺជាគោលដៅសំខាន់មួយក្នុងសន្និសីទស្តីពីការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យជលផលដល់ឆ្នាំ ២០៣០ ។
ការនាំចេញជលផលសម្រេចបានទឹកប្រាក់ចំនួន ២០ ពាន់លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំ ២០៣០ - ảnh 1 (ប្រភព៖ cafef.vn)

គោលដៅនៃសន្និសីទស្តីពីការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យជលផលរហូតដល់ឆ្នាំ ២០៣០ គឺ សេដ្ឋកិច្ចជលផលនឹងចូលរួមចំណែក ៣០ % GDP ក្នុងរចនាសម្ព័ន្ធវិស័យកសិកម្ម។ បរិមាណជលផលសរុបសម្រេចបាន ១០ លានតោន ក្នុងមួយឆ្នាំ ហើយតម្លៃប្រាក់នាំចេញជលផលសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិក។ នៅពេលសម្រេចបានគោលសៅ ៣០% GDP ក្នុងរចនាសម្ព័ន្ធនៃវិស័យកសិកម្មនោះ ផ្នែកជលផលនឹងឈានដល់ការកែច្នៃទំនិញដោយទ្រង់ទ្រាយធំ ដែលមានសមត្ថភាពគ្រប់គ្រង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើប ព្រមទាំងបង្កើតការងារធ្វើសម្រាប់ពលករចំនួន ៣,៥ លាននាក់ ដែលទទួលបានប្រាក់ចំណូល ស្មើនឹងមធ្យមភាគរបស់ពលករនៅទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ