ការនាំចេញតាមអ៊ីនធឺណិតត្រូវបានព្យាករណ៍សម្រេចបាន ៥.៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៨

(VOVWORLD) - នារសៀល ថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ សមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (VECOM) និងក្រុមហ៊ុន Access Partnership បានសម្របសម្រួលរៀបចំសិក្ខាសាលាអភិវឌ្ឍន៍ការនាំចេញតាមអ៊ីនធឺណិត ដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះតួនាទីកាន់តែសំខាន់នៃពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមនៅវៀតណាម។

ក្នុងសិក្ខាសាលា លោកស្រី Megan Lim នាយិកាផ្នែកសេដ្ឋកិច្ច Access Partnership (អង្គការស្រាវជ្រាវអន្តរជាតិស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក) បានឲ្យដឹងថា កាលពីឆ្នាំមុន តម្លៃប្រាក់ការនាំចេញពាណិជ្ជកម្មអេឡិចត្រូនិក របស់វៀតណាមសម្រេចបាន ៨៦ ពាន់ពាន់លានដុង (ប្រហែល ៣,៥ ពាន់លានដុល្លារ)។  គេរំពឹងថានៅឆ្នាំ ២០២៨ តម្លៃនេះនឹងកើនឡើង ១.៦ ដង ដោយទទួលបាន ១៤៥.២ ពាន់ពាន់លានដុង (ប្រហែល ៥.៨ ពាន់លានដុល្លារអាមេរិក)។  

ការនាំចេញតាមអ៊ីនធឺណិតត្រូវបានព្យាករណ៍សម្រេចបាន ៥.៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៨ - ảnh 1រូបថត៖ Uyên Hương/TTXVN

នៅក្នុងសិក្ខាសាលានេះដែរ តំណាង VECOM បានប្រកាសរបាយការណ៍សន្ទស្សន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមឆ្នាំ ២០២៤។ តាមនោះ ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើងជាង ២៥% បើធៀបនឹងឆ្នាំ ២០២២ និងសម្រេចបាន ២៥ ពាន់លានដុល្លារ; ក្នុងនោះ ទំហំនៃការលក់រាយតាមអ៊ីនធឺណិតសម្រេចបាន ១៧,៣ ពាន់លានដុល្លារអាមេរិក ពាណិជ្ជកម្មតាមអេឡិចត្រូនិកស្រូបយក១០% នៃការលក់រាយទំនិញសរុបនិងចំណូលពីសេវាកម្មអតិថិជន។  របាយការណ៍ក៏បានឲ្យដឹងថា មាននិន្នាការធំចំនួនពីរនៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមក្នុងឆ្នាំនេះ ដែលក្នុងនោះ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន គឺជានិន្នាការជៀសមិនរួច៕


ប្រតិកម្មទៅវិញ

ផ្សេងៗ