ការបោះឆ្នោតនៅប្រទេសថៃ​ - គណបក្សប្រជាធិបតេយ្យទទួលស្គាល់បរាជ័យ

(VOVWORLD) - នាថ្ងៃទី ២៤ ខែមីនា លោក Ongart Klampaiboon ដែលជាសមាជិកដ៏សំខាន់មួយរូបក្នុងគណបក្សប្រជាធិបតេយ្យថៃ បានទទួលស្គាល់ ថាគណបក្សនេះត្រូវបានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរទៅលើគណបក្ស Palang Pracharat (ឬហៅថាអំណាចរដ្ឋរបស់ប្រជាជន) នៅក្នុងការបោះឆ្នោតសកល ដែលបានប្រារព្ធឡើងនាថ្ងៃដដែលនៅប្រទេសថៃ។
ការបោះឆ្នោតនៅប្រទេសថៃ​ - គណបក្សប្រជាធិបតេយ្យទទួលស្គាល់បរាជ័យ - ảnh 1 អតីតនាយករដ្ឋមន្ត្រីថៃ លោក  Abhisit Vejjajiva 

ដោយមានសន្លឹកឆ្នោតចំនួន 46% ត្រូវបានរាប់រហូតដល់ម៉ោង ៧ និង៣០នាទីយប់ថ្ងៃដដែលនោះបានបង្ហាញឲ្យឃើញថា គណបក្សប្រជាធិបតេយ្យជាប់ចំណាត់ថ្នាក់ទី ៥ ដោយមានអាសនៈចំនួន ៣៩ ដែលឈរក្រោយពីគណបក្ស Pheu Thai គណបក្ស Palang Pracharat គណបក្ស Bhumjaithai និងគណបក្ស Future Forward។ បន្ទាប់ពីលទ្ធផលអន់ខ្សោយនៃគណបក្សប្រជាធិបតេយ្យនេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក  Abhisit Vejjajiva បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ