ការបោះឆ្នោតប្រធានាធិបតីបារាំង៖ថ្នាក់ដឹកនាំភាគីស្ដាំនិយមចាប់ផ្ដើមយុទ្ធនាការបោះឆ្នោត

ការបោះឆ្នោតប្រធានាធិបតីបារាំង៖ថ្នាក់ដឹកនាំភាគីស្ដាំនិយមចាប់ផ្ដើមយុទ្ធនាការបោះឆ្នោត - ảnh 1
បេក្ខជនប្រធានាធិបតីបារាំងនិងជាអ្នកដឹកនាំគណៈ បក្សស្ដាំនិយមរណសិរ្សជាតិ (FN) លោកស្រី Marine Le Pen (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី៤ កុម្ភៈ បេក្ខជនប្រធានាធិបតីបារាំងនិងជាអ្នកដឹកនាំ
គណៈបក្សស្ដាំនិយមរណសិរ្សជាតិ (FN) លោកស្រី Marine Le Pen បានចាប់ផ្ដើមជា
ផ្លូវការយុទ្ធនាការបោះឆ្នោត ដោយការសន្យាអំពីប្រទេសបារាំងសេរីមួយ។
អញ្ជើញថ្លែងមតិចំពោះមុខអ្នកគាំទ្រនៅទីក្រុង​ Lyon លោកស្រី Le Pen ប្រកាស
ថា គោលដៅនៃយុទ្ធនាការបោះឆ្នោតនេះគឺបញ្ជូនត្រឡប់មកវិញសេរីភាពសំរាប់
ប្រទេសបារាំងនិងសម្លេងសំរាប់ប្រជាជនបារាំង។ដោយមានគោលជំហរប្រឆាំង
សហភាពអឺរ៉ុប (EU) និងជនចំណាកស្រុកនោះ លោកស្រី Le Pen មានអាយុ៤៨ឆ្នាំ
ធ្លាប់រិះគន់ជាច្រើនលើកច្រើនសារតម្រង់ ទៅលើ EU និងប្រាក់អឺរ៉ូ។មុននោះ លោក
ស្រីរូបនេះបានប្រកាសថា បារាំងគប្បី ចាកចេញពី EU ផងដែរ។លោកស្រីរូបនេះ
ក៏ជាអ្នកនយោបាយបារាំងតែមួយគត់ ដែលគាំទ្រមហាសេដ្ឋីលោក Donald Trump
ក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិកនាពេលកន្លងទៅ។គណៈបក្ស FN កំពុង
សង្ឃឹមថា នឹងពឹងផ្អែកទៅលើ ជ័យជំនះរបស់លោក Trump និងព្រឹត្តិការណ៍ Brexit
ដើម្បីបង្កើតឡើងរលក ប្រឆាំងរដ្ឋាភិបាលនៅបារាំង ហើយដណ្ដើមបានជ័យជំនះ
ក្នុងការបោះឆ្នោតនាឆ្នាំ ក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ