ការបោះឆ្នោតសភាអឺរ៉ុបបានចាប់ផ្តើម


ការបោះឆ្នោតសភាអឺរ៉ុបបានចាប់ផ្តើម - ảnh 1
ការបោះឆ្នោតសភាអឺរ៉ុបបានចាប់ផ្តើម (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២២ ឧសភា ប្រជាជននៅប្រទេសជាសមាជិកសហភាព
អឺរ៉ុប (EU) គឺហូឡង់និងអង់គ្លេសបានចាប់ផ្តើមចូលរួមការបោះឆ្នោតសភាអឺរ៉ុប។
នៅ អង់គ្លេស គណៈបក្សឯករាជ្យចក្រភពអង់គ្លេស (UKIP) របស់លោក Nigel
 Farage ត្រូវបានព្យាករណ៍ថានឹងដណ្តើមជ័យជំនះដោយការទាមទារឹតបន្តឹង
គោលនយោបាយ អន្តោប្រវេសនិងប្រឆាំង EU។ នៅហូឡង់ គណៈបក្សសេរី
ភាព (PVV) ដោយមាន គោលមាគារណ៍ប្រឆាំងឥស្លាមនិងប្រឆាំងជំទាស់ EU បានរៀបចំផែនការចងសម្ព័ន្ធភាពយ៉ាងជិតស្និតជាមួយគណៈបក្សស្តាំនិយម
រណស្សិមាតុភូមិនៅបារាំង ហើយសង្ឃឹមនឹងទទួលបាន ២៣ % សម្លេងគាំទ្រ។
 តាមគំរោង ការបោះឆ្នោតសភាអឺរ៉ុបនឹងបញ្ចប់នៅអ៊ីតាលីនិងលទ្ធផលនៃ
ការបោះឆ្នោតនេះនឹងត្រូវបានប្រកាសនាម៉ោង ២១ (តាមម៉ោង GMT) នាថ្ងៃទី
 ២៧ ឧសភា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ