ការបោះឆ្នោតអគ្គនាយក UNESCO វង់ទី៤៖ តាកាចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ

(VOVWORLD) - ក្នុងវង់ទី៤នៃការបោះឆ្នោតអគ្គនាយកអង្គការអប់រំ វិទ្យាសាស្ត្រនិង វប្បធម៌អ.ស.ប (UNESCO) ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ តុលា ដោយទទួលបាន សម្លេងគាំទ្រចំនួន២២ បេក្ខជន Hammad bin Al-Kawari របស់កាតាបាននាំមុខ គេដោយគំលាត៤សម្លេង បើប្រៀបនឹងបេក្ខជន Audrey Azoulay របស់បារាំងនិង Moushira Khattab របស់អេហ្ស៊ីប។ 
លទ្ធផលនេះជួយតំណាងកាតាឈានក្នុង វង់បោះឆ្នោតចុងក្រោយ។ ក្នុងពេលនោះ បេក្ខជនអេហ្ស៊ីបនិងបារាំង នឹងប្រកួត ប្រជែងដើម្បីដណ្ដើមយកសំបុត្រតែមួយគត់នៅសេសសល់ នាថ្ងៃទី១៣ តុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ