ការបាញ់កាំភ្លើងនៅអង់គ្លេសបង្កឱ្យមានជនរងរបួសជាច្រើននាក់

(VOVWORLD) - យ៉ាងហោចណាស់មានមនុស្ស ១០ នាក់ត្រូវបានរងរបួស និងបញ្ជូនទៅ មន្ទីរពេទ្យបន្ទាប់ពីមានការបាញ់កាំភ្លើងនាថ្ងៃទី ១២ ខែសីហា នៅទីក្រុង Manchester ប្រទេសអង់គ្លេសភាគខាងជើង។

ប៉ូលីសនៅមូលដ្ឋានបានឲ្យដឹងថា មានមនុស្សរងរបួសចំនួន ៩ នាក់ក្នុងនោះមានកុមារចំនួន២នាក់។ នាបច្ចុប្បន្ន ប៉ូលីសកំពុងតែព្យាយាមកំណត់ឲ្យបានច្បាស់លាស់នូវទីតាំងដែលកើតហេតុនេះ និងមុខសញ្ញាជនល្មើសដែលបានអនុវត្តការវាយប្រហារនេះ។ ប៉ូលិសក៏ បានបង្កើនកងកម្លាំងយាមល្បាតនៅទីក្រុង Manchester នាពេលខាងមុខ ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ