ការបាញ់ប្រហារលើរថភ្លើងល្បឿនលឿន Amsterdam-Paris

(VOVworld)-នាថ្ងៃទី២១សីហា ការបាញ់កាំភ្លើងមួយបានកើតមានឡើងលើរថភ្លើង
ល្បឿនលឿន ដែលកំពុងធ្វើដំណើរពីក្រុង Amsterdam របស់ហូឡង់ទៅកាន់ ក្រុង
បារីសរបស់បារាំង បណ្តាលឲ្យមនុស្សចំនួន៣នាក់ត្រូវស្លាប់។ តាមស្ថាប័ន សន្តិ
សុខបារាំងថា ជនល្មើសបានបាញ់ប្រហារទៅលើអ្នកដំណើរប៉ុន្តែត្រូវភ្ញៀវ អាមេរិក
ពីរនាក់ចាប់ជាប់មិនឲ្យបង្កបន្ថែមការស្លាប់និងរបួសទៀតឡើយ។ ភ្ញៀវដែលត្រូវ រងរបួសក្នុងការបាញ់ប្រហារនេះកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាះបន្ទាន់ និងបាន បញ្ជូនទៅព្យាបាលនៅមន្ទីពេទជិតបំផុត។ បន្ទាប់ពីឆែកឆេរឥវ៉ានរបស់មុខសញ្ញា អនុវត្តការវាយប្រហារពោលខាងលើ សមត្ថកិច្ចបានរកឃើញអាវុធជាច្រើនប្រ ភេទដូចជាកាំភ្លើងនិងកាំបិត។ តាមការស៊ើបអង្កេតដំបូង មុខសញ្ញានេះជាជន
ម៉ារុក មានអាយុ២៦ឆ្នាំ និងកំពុងស្ថិតក្នុងការតាមដានរបស់ស្ថាប័នចារកម្មបារាំង
។ នាបច្ចុប្បន្ន គោលដៅនៃការបាញ់ប្រហារនេះកំពុងបានស៊ើបអង្កេត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ