ការបំផ្ទុះគ្រាប់បែកនៅឥណ្ឌូនេស៊ីជាបន្តបន្ទាប់៖ អាស៊ានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស

(VOVWORLD) -នាថ្ងៃទី ១៨ ឧសភា បណ្ដារដ្ឋមន្រ្តីការបរទេសនៃសហគមន៍អាស៊ីអាគ្នេយ៍ (អាស៊ាន) បាន ចេញសេចក្ដីថ្លែងការណ៍ស្ដីពីការថ្កោលទោសករណីវាយប្រហារភេរវកម្មនៅឥណ្ឌូនេស៊ីកន្លងទៅ។ 
ការបំផ្ទុះគ្រាប់បែកនៅឥណ្ឌូនេស៊ីជាបន្តបន្ទាប់៖ អាស៊ានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស - ảnh 1ប៉ូលីស ឥណ្ឌូនេស៊ីចាប់ជនសង្ស័យក្នុងការវាយប្រហារនៅ Surabaya

សេចក្ដីថ្លែងការណ៍នេះបានលើកច្បាស់ថា៖ អាស៊ានបានថ្កោលទោលយ៉ាងដាច់អហង្ការចំពោះការវាយប្រហារភេរវកម្មក្នុងតំបន់ជំរិញព្រះវិហារចំនួន ៣ និងប៉ុស្តិ៍ប៉ូលីសនៅ Surabaya និង Pekanbaru ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី ១៣ ១៤ និង ១៦ ឧសភាកន្លងទៅ ដែលបណ្ដាលឲ្យជនស្លូតត្រង់ស្លាប់ និងរងរបួសជាច្រើននាក់។ សេចក្ដីថ្លែងការណ៍នេះក៏បានសម្តែងក្ដីរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារដែលរងផលប៉ះពាល់ ហើយមានក្ដីសង្ឃឹមថាជនរងរបួសនឹងជាសះស្បើយជាឆាប់ៗ។

សេចក្ដីថ្លែងការណ៍នេះក៏បានឲ្យដឹងថា៖អាស៊ានត្រៀមខ្លួនជាស្រេចដើម្បីសាម្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ីក្នុងគ្រាលំបាក់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ