ការផ្ទុះរោងចក្រគីមីនៅខេត្តសានទុងរបស់ចិន

(VOVworld)-នាថ្ងៃទី២៣សីហា ទីភ្នាក់ងារសាព័ត៌មានស៊ីនហួបានជូនដំណឹងថា យ៉ាងហោចណាស់មានមនុស្សមួយនាក់ត្រូវស្លាប់និងមនុស្ស៩នាក់រងរបួស ក្នុង ការបំផ្ទុះរោងចក្រគីមីមួយនៅខេត្តសានទុងភាគខាងកើតប្រទេសចិន ដែលកើត មានឡើងនាយប់ថ្ងៃទី២២សីហា។ ការផ្ទុះនេះ បង្ករភ្លើងឆេះដ៏ធំ និងបណ្តាលឲ្យ បង្អួចជាច្រើនរបស់ផ្ទះក្នុងតំបន់រងការខូចខាត។ បន្ទាប់មកនោះ កងកម្លាំងជួយ
ពន្លត់អគ្គិភ័យ បានប្រមូលផ្តុំរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងមកដើម្បីពន្លត់
ភ្លើងនៅទីនេះ។រោងចក្រដែលកើតមានឡើងការផ្ទុះពោលខាងលើ ជាកន្លែង
ផលិតជាតិគីមីច្រើនប្រភេទ ក្នុងនោះមាន adiponitrile ជាជាតិរាវគ្មាន ព័ណ៌  ដែលបានប្រើប្រាស់ក្នុងការផលិតនីឡុង។ នេះជាជាតិគីមីងាយឆេះនៅ ពេលជួប
ភ្លើងហើយពេលឆេះជាតិគីមីនេះបានបញ្ចេញផ្សែងពុលផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ