ការផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍វៀតណាមនៅអាហ្សង់ទីន

(VOVWORLD) - នាថ្ងៃទី ២៤ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីន និងអាជ្ញាធរខេត្ត Santa Fe បានរួមសហការគ្នារៀបចំសប្តាហ៍វប្បធម៌និងទេសចរណ៍វៀតណាម នៅទីក្រុង Buenos Aires ។
ការផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍វៀតណាមនៅអាហ្សង់ទីន - ảnh 1 តំណាងចូលរួមសប្តាហ៍វប្បធម៌និងទេសចរណ៍វៀតណាមនៅទីក្រុង Buenos Aires

នេះជាសកម្មភាពជាក់ស្តែងមួយ ដើម្បីអបអរសាទរ ខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (25/10 / 1973 - 25/10/2018) ។

នៅទីនេះតំណាងស្ថានទូតវៀតណាមបានឧទ្ទេសនាមទូទៅអំពីប្រវត្តិសាស្ត្រ         វប្បធម៌សម្បូរបែបនិងប្រពៃណីរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាមក៏ដូចជាសមិទ្ធផលនានាក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ។ យោងតាមព័ត៍មានពីស្ថានទូត បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានក្លាយទៅជា ប្រទេសដ៏គួរឱ្យទាក់ទាញភ្ញៀវទេសចរអាហ្សង់ទីននិងបានទាក់ទាញភ្ញៀវទសចរប្រមាណ ១០.០០០ នាក់មកពីប្រទេសអាមេរិកខាងត្បូងនេះមកទស្សនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ