ការពារកុមារពីគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត - ជួយដល់កុមារកំពុងធ្វើចត្តាឡីស័កដោយសារជំងឺកូវីដ ១៩

(VOVWORLD) - ថ្ងៃទី ១ មិថុនាគឺជាទិវាកុមារអន្តរជាតិ ហើយក៏ជាថ្ងៃដំបូងនៃខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ ២០២១ នៅវៀតណាម។ 
ការពារកុមារពីគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត - ជួយដល់កុមារកំពុងធ្វើចត្តាឡីស័កដោយសារជំងឺកូវីដ ១៩ - ảnh 1ក្មេងម្នាក់នៅទីតាំងធ្វើចត្តាឡីស័ក នៅសាលាមត្តេយ្យ Le Loi ខេត្ត Bac Giang (រូបថត Tuyet Mai/nhandan.vn)

ប្រធានបទនៃខែធ្វើសកម្មភាពសម្រាប់កុមារនៅឆ្នាំនេះគឺ “រួមដៃគ្នាដើម្បីធានាការអនុវត្តសិទ្ធិកុមារនិងការពារកុមារក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត”។

សកម្មភាពដំបូងដែលមានអត្ថន័យក្នុងខែនេះ នោះគឺ មូលនិធិគាំពារកុមារវៀតណាមនិងក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានសម្រេចជួយឧបត្ថម្ភអាហារដល់កុមារជា F0 និង F1 ចំនួនជាង ៤.០០០ នាក់ ដែលត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កសម្រាប់បង្ការប្រយុទ្ធប្រឆាំងកូវីដ - ១៩។ លោកស្រី Nguyen Thi Nga អនុប្រធាននាយកដ្ឋានកុមារ នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖ “ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យើងខ្ញុំបានផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះការត្រួតពិនិត្យកុមារដែលឆ្លងកូវីដ ១៩ ក៏ដូចជាកុមារដែលត្រូវធ្វើចត្តាឡីស័កដោយសារខ្លួនជាមុខសញ្ញា F1។ ទន្ទឹមជាមួយគ្នានេះ ស្នើឲ្យមូលដ្ឋាននានាផ្តល់ជំនួយឧបត្ថម្ភដល់កុមារ  ថែទាំទាំងអាហារូបត្ថម្ភ ម្ហូបអាហារក៏ដូចជាសេចក្តីត្រូវការរបស់កុមារ ជាពិសេសកត្តាចិត្តសាស្ត្រដែលជះឥទ្ធិពលមិនត្រឹមតែអាណាព្យាបាលរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏រងផលប៉ះពាល់ផងដែរ”

ការពារកុមារពីគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត - ជួយដល់កុមារកំពុងធ្វើចត្តាឡីស័កដោយសារជំងឺកូវីដ ១៩ - ảnh 2

ឆ្លើយតបទៅនឹងខែធ្វើសកម្មភាពសម្រាប់កុមារឆ្នាំ ២០២១ ក្រសួងនិងវិស័យមួយចំនួនបានចេញឯកសារណែនាំអំពីការអនុវត្តសកម្មភាពក្នុងខែសកម្មភាពសម្រាប់កុមារ រួមទាំងការរៀបចំការប្រកួត “សិស្សានុសិស្សជាមួយនឹងសន្តិសុខព័ត៌មាន” ហើយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញបានរៀបចំកម្មវិធីបើកវិស្សមកាល ជួយជ្រោមជ្រែងខែធ្វើសកម្មភាពសម្រាប់កុមារ ២០២១ និងទិវាកុមារអន្តរជាតិ ១ មិថុនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ