ក្រុម G77 និងចិនសាមគ្គីគ្នាប្រឈមមុខនឹងវិបត្តិអាកាសធាតុ

(VOVWORLD) - មិនមានពេលច្រើនឡើយ ដើម្បីធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាពចាំបាច់ ដើម្បីផ្លាស់ប្តូរការប្រែប្រួលអាកាសធាតុ។
ក្រុម G77 និងចិនសាមគ្គីគ្នាប្រឈមមុខនឹងវិបត្តិអាកាសធាតុ - ảnh 1បាតទន្លេ Po ស្ងួត និងប្រេះស្រាំ ដោយសារកំដៅដ៏យូរនៅក្នុងតំបន់ Veneto ប្រទេសអ៊ីតាលី ។ រូបថត៖ AFP/VNA

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកក្កដា មន្ត្រីជាន់ខ្ពស់ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រុម G77 និងបានបើកកិច្ចប្រជុំនៅទីក្រុងហាវ៉ាណា គុយបាដើម្បីអនុម័តលើសេចក្តីថ្លែងការចុងក្រោយ ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ការសឹករិចរិលដី និងការបំពុល ព្រមទាំងការពារជីវចម្រុះ។

ថ្លែងក្នុងពិធីបើកវេទិកានេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានគុយបា (CITMA) លោកស្រី Elba Rosa Pérez បានអំពាវនាវឱ្យក្រុម G77 និងចិនសាមគ្គីភាព និងសហប្រតិបត្តិការប្រកបដោយចីរភាពនៅកម្រិតសកល ដើម្បីប្រឈមមុខនឹងវិបត្តិអាកាសធាតុ ព្រោះថាបញ្ហាប្រឈមបរិស្ថានគឺគ្មានព្រំដែនឡើយ។ លោកស្រី Elba Rosa Pérez បានព្រមានថា មិនមានពេលច្រើនឡើយ ដើម្បីធ្វើការសម្រេចចិត្ត និងធ្វើសកម្មភាពចាំបាច់ ដើម្បីផ្លាស់ប្តូរការប្រែប្រួលអាកាសធាតុ។ មន្ត្រីគុយបាបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ និងស្ថានភាពបាត់បង់ជីវចម្រុះគឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដែលតម្រូវឲ្យប្រើប្រាស់ប្រភពហិរញ្ញវត្ថុ ធនធានមនុស្ស និងបច្ចេកវិទ្យាមានកំហិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងវិបត្តិពហុវិស័យ ដែលកាន់តែអាក្រក់ទៅៗ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ