ក្រុម P5+1 និងអ៊ីរ៉ង់នឹងដំណើការចរចារជាបន្តនាថ្ងៃទី ១៨ កុម្ភៈ ខាងមុខ

ក្រុម P5+1 និងអ៊ីរ៉ង់នឹងដំណើការចរចារជាបន្តនាថ្ងៃទី ១៨ កុម្ភៈ ខាងមុខ  - ảnh 1
ក្រុម P5+1 និងអ៊ីរ៉ង់នឹងដំណើការចរចារជាបន្តអំពីកម្មវិធីនុយក្លេអ៊ែរ របស់ Tehran នាថ្ងៃទី ១៨ កុម្ភៈ ខាងមុខ នៅទីក្រុង Vienna របស់អូស្ត្រីស។ (Image: Vietnam+)

(VOVworld) – ក្រុម P5+1 និងអ៊ីរ៉ង់នឹងដំណើការចរចារជាបន្តអំពីកម្មវិធីនុយក្លេអ៊ែរ
របស់ Tehran នាថ្ងៃទី ១៨ កុម្ភៈ ខាងមុខ នៅទីក្រុង Vienna របស់អូស្ត្រីស។ តំណាង
ជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយកិច្ចការបរទេសរបស់សហភាព
អឺរ៉ុប (EU) លោកស្រី Catherine Ashton និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad
Javad Zarif បានឯកភាពអំពីពេលវេលាពោលខាងលើក្នុង ជំនួប នាថ្ងៃទី ៣១ មករា នៅខាងក្រៅសន្និសីទសន្តិសុខនៅទីក្រុង Munich របស់ អាល្លឺម៉ង់។ រដ្ឋមន្ត្រីការបរទេស
អាមេរិកក៏បានទទួលស្គាល់ពេលវេលានិងទីកន្លែងនៃការចរចារនាពេលខាងមុខនេះ
រវាងអ៊ីរ៉ង់និងក្រុម P5+1 ទោះបីជា អាមេរិកបាន អះអាងថា៖ បណ្ដាការចរចារជាបន្តនឹង
ប្រព្រឹត្តទៅនៅទីក្រុង New York អាមេរិកក្តី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ