ក្រុម P5+1 ឯកភាពលុបចោលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់


ក្រុម P5+1 ឯកភាពលុបចោលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ - ảnh 1
ក្រុម P5+1 ឯភាពលុបចោលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ (Image: VNA)

(VOVworld) – នាយកអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Ali Akbar
Saheli បានឲ្យដឹងថា៖ ក្រុម P5+1 បានយល់ព្រមលុបចោលភ្លាមមួយរំពិចបណ្ដា
បទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់បន្ទាប់ពីកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយអំពី
កម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះទទួលបាន។ ថ្លែងមតិលើកាណាល់ទូរទស្សន៍
នាយប់ថ្ងៃទី ២៥ មេសា លោក Ali Akbar Saheli បានឲ្យដឹងថា៖ អ៊ីរ៉ង់និងក្រុម
P5+1 ទទួលបានការយល់ព្រមអំពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពោលខាងលើ
និងភាគីទាំង ២ កំពុងពិភាក្សារលំអិត។ លោកបានឲ្យដឹងថែមទៀតថា៖ បញ្ហាបទដាក់ទណ្ឌកម្មក៏ដូចជាបញ្ហាគតិយុត្តិទាក់ទិននានា ដល់ការត្រួត
ពិនិត្យនៃសហគមន៍អន្តរជាតិត្រូវបានពិភាក្សានៅអ៊ូទ្រីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ