ក្រុមការងារស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាប្រគល់អំណោយជូនប្រជាជន វៀតណាមក្រីក្រនៅខេត្តពោធិ៍សាត់ និងបាត់ដំបង

(VOVWORLD) -ក្រុមការងារបានរួមសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់ដំបងទៅសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ២០០ កញ្ចប់ជូនប្រជាជនដែលមានស្ថានភាពលំបាកនៅភូមិ ក្រគរខេត្តពោធិ៍សាត់ និងទីក្រុងបាត់ដំបង។
ក្រុមការងារស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាប្រគល់អំណោយជូនប្រជាជន វៀតណាមក្រីក្រនៅខេត្តពោធិ៍សាត់ និងបាត់ដំបង - ảnh 1 ក្រុមការងារស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាប្រគល់អំណោយជូនប្រជាជន វៀតណាមក្រីក្រ (រូបថត៖ ស្ថានទូតវៀតណាម)

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៦ ខែមិនាក្រុមការងារស្ថានទូតវៀតណាម និងសមាគមន៍ជនខ្មែរ - វៀតណាម ប្រចាំនៅកម្ពុជាបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនប្រជាជនដើមកំណើតវៀតណាម ដែលមានស្ថាភាពលំបាកនៅខេត្តពោធិ៍សាត់ និងទីក្រុងបាត់ដំបង។

ក្នុងពេលបំពេញបេសកកម្មនេះ ក្រុមការងារបានជួបធ្វើការជាមួយគណកម្មការសាខាសមាគមន៍ ជនខ្មែរ - វៀតណាមប្រចាំនៅកម្ពុជានៅតាមខេត្តពោធិ៍សាត់ និងបាត់ដំបងស្ដីពីការពង្រឹងសាខាសមាគមនៅតាមខេត្តក្រុងនានា បង្កើនយន្តការផ្លាស់ប្តូរព័ត៌មាន និងសហប្រតិបត្តិការរវាង សមាគមន៍ជនខ្មែរ - វៀតណាមប្រចាំនៅកម្ពុជាជាមួយសាខាផ្សេងៗនាពេលខាងមុខ។ ក្រៅពីនេះ ក្រុមការងារក៏បានពិភាក្សគ្នាអំពីការពង្រីកសកម្មភាពសមាគមមូលដ្ឋាន និងបង្កើនការបង្រៀនភាសាខ្មែរសម្រាប់ប្រជាជន។

ក្នុងឱកាសនេះ ក្រុមការងារបានរួមសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់ដំបងទៅសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ២០០ កញ្ចប់ជូនប្រជាជនដែលមានស្ថានភាពលំបាកនៅភូមិ ក្រគរខេត្តពោធិ៍សាត់ និងទីក្រុងបាត់ដំបង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ