ក្រុមប្រឹក្សាយោធានៅស៊ូដង់ ភាគច្រើនបានឯកភាព លើសំណើរបស់ភាគីប្រឆាំងស្តីពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធថ្នាក់ដឹកនាំបណ្ដោះអាសន្ន

(VOVWORLD) -   ក្រុមប្រឹក្សាយោធាអន្តរកាល (TMC) នៅប្រទេសស៊ូដង់បានប្រកាសកាលពីថ្ងៃទី ៧ ខែឧសភាថាបានឯកភាពលើសំណើរួមរបស់កងកម្លាំងប្រឆាំងសំខាន់ៗនៅប្រទេសទេះស្តីអំពីការធ្វើកំណែងទម្ថង់រចនាសម្ព័ន្ធគ្រប់គ្រងប្រទេសជាតិក្នុង   រយៈពេលអន្តរកាល។
ក្រុមប្រឹក្សាយោធានៅស៊ូដង់ ភាគច្រើនបានឯកភាព លើសំណើរបស់ភាគីប្រឆាំងស្តីពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធថ្នាក់ដឹកនាំបណ្ដោះអាសន្ន - ảnh 1 ទិដ្ឋភាពនៅប្រទេសស៊ូដង់ 

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Khartoum អ្នកនាំពាក្យរបស់ TMC លោក Shams-Eddin Kabashi បានមានប្រសាសន៍ថា TMC បានឆ្លើយតបដោយ សរសេរជាលាយលក្ខអក្សរចំពោះឯកសាររដ្ឋធម្មនុញ្ញដែលត្រូវបានស្នើឡើងដោយសហភាពសេរីភាពនិងផ្លាស់ប្តូរកាលពីមុននោះផងដែរ។ យោងតាមពាក្យសំដីទាំងនេះបានឲ្យដឹងថា TMC បានរក្សាគោលជំហរចំពោះចំណុចមួយចំនួនព្រមទាំងបានបង្ហាញនូវសុទិដ្ឋិនិយមថា អាចឈានដល់ការព្រមព្រៀងគ្នាលើបញ្ហាទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ