ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តលេខ ២១៦៥ អំពីស៊ីរី


ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តលេខ ២១៦៥ អំពីស៊ីរី - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តលេខ ២១៦៥ អំពីស៊ីរី (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ កក្កដា បន្ទាប់ពីសម័យពិភាក្សាអំពីសភាពការណ៍នៅស៊ីរី ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២១៦៥ បើក ផ្លូវសំរាប់បណ្ដាសកម្មភាពមនុស្សធម៌នៃអង្គការនេះក៏ដូចជាអង្គការសម្បុរសធម៌
អន្តរជាតិសំដៅជួយឧបត្ថម្ភជនរងគ្រោះនៃជំលោះដ៏បង្ហូរឈាមដែលអូសបន្លាយ
ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ សេចក្តីសម្រេចចិត្តនេះ
ស្នើរឲ្យភាគីនានានៅស៊ីរីត្រូវបង្កលក្ខណៈងាយស្រួលធានាសុវត្ថិភាពមិនរារាំង
សកម្មាភពនៃក្រុមរថយន្តដែលដឹកជញ្ជូនទំនិញមនុស្សធម៌ទៅកាន់ស៊ីរី។ នាថ្ងៃ
ដ៏ដែល អគ្គលេខាធិការនៃ អ.ស.ប. លោក Ban Ki Moon  បានសម្តែងការគាំទ្ររបស់
ខ្លួនចំពោះសេចក្តីសម្រេចចិត្តនេះរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.៕

ប្រតិកម្មទៅវិញ

ផ្សេងៗ